ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់មិន​អស់សោះ ​ស្តែង​គ្រាប់​បែក​​​១​ត្រូវមនុស្សប្រឹងអូស​​ច្រើន​នាក់​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ករបស់​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈ​មណ្ឌលសកម្មភាព​កម្ចាត់​មីន​(​ស៊ី​ម៉ាក់​)​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកជំនាញ​អង្គភាព​សុ​ី​ម៉ាក់​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់ពី​យន្តហោះ​​ប្រភេទ​MK83…

ខេត្តកំពង់ធំ ៖ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ករបស់​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈ​មណ្ឌលសកម្មភាព​កម្ចាត់​មីន​(​ស៊ី​ម៉ាក់​)​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកជំនាញ​អង្គភាព​សុ​ី​ម៉ាក់​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់ពី​យន្តហោះ​​ប្រភេទ​MK83 ទម្ងន់​ជាង​៤៥០គីឡូក្រាម នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​ក្នុងភូមិ​កំពង់​ក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ប្រាសាទ​សំបូរ ។​

គ្រាប់បែក​នេះ​មានការ​លំបាក ​ក្នុង​ការ​ដោះ​បន្សាប​នៅ​នឹង​កន្លែង តែ​ទោះបីជា​យ៉ាងណា
​ក៏​ដោយ​អ្នកបច្ចេកទេស​បាន​រក​គ្រប់​មធ្យោបាយ​ដេ​ី​ម្បី​បោសសម្អាត​គ្រាប់បែក​នេះ និង​ធានា​បាន​សុខ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រោះ​បើ​គ្រាប់​នេះ​ផ្ទុះ​គឺជា​មហន្តរាយ​ស្មាន​មិន​ដល់ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ស៊ី​ម៉ាក់ បានឱ្យ​ដឹង​ថា គ្រាប់បែក​ដ៏​ធំ​មួយ​នេះ​ឈ្មោះ​MK83 ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​កាល​ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ជា​គ្រាប់បែក ផលិត​នៅ​សហរដ្ឋអាមេរិក ។ គ្រាប់​នេះ​មាន​ទម្ងន់​១​ពាន់​ផោន គឺ​ជិត​៥០០​គីឡូក្រាម ។មន្ត្រី​ដដែល​បញ្ជាក់​ថា គ្រាប់​ប្រភេទ​នេះ​អាច​នឹង​ផ្ទុះ​បាន​ប្រសិនបើ​យើង​
ទៅ​ប៉ះ​ឬ​វាយ​ចំ​គីប​របស់​វា ប៉ុន្តែ​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់​បាន​ប្រើ​វិធី​តាម​ជំនាញ​ដោះ​បន្សាប ដោយ​​ធានា​បានសុវត្ថិភាព​ដើម្បី​យក​មក​រក្សា​ទុក ។

គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ដែល​បាន​បន្សាប​ដោយ​មន្ត្រី​ស៊ី​ម៉ាក់​នៅ​ខេត្តកំពង់ធំ គឺជា​គ្រាប់បែក​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ។ MK83 គឺជា​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​មួយ​ប្រភេទ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​បន្តបន្ទាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​នៅ​កម្ពុជា ។ គ្រាប់​បែប​ប្រភេទ​នេះ មាន​អង្កត់ផ្ចិត ប្រមាណ​ជា​៣៥,៥​មី​ល្លី​ម៉ែត្រ និង​មាន​ចម្ងាយ​សុវត្ថិភាព​ពី​១.០០០​ម៉ែត្រ​ទៅ​១.៥០០​ម៉ែត្រ ហើយ​រយៈពេល​នៃ​ការ​ផ្ទុះ​បំផ្លាញ​គឺ​ប្រមាណ​ជា​៨​នាទី​និង៤០​វិនាទី ។

តាម​ការ​កត់ត្រា​របស់​ស៊ី​ម៉ាក់ គ្រាប់​ប្រភេទ​នេះ គឺ​រក​ឃើញ​នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នាដែល​​កន្លង​មក​គេ​រក​ឃើញ​នៅ​ខេត្តស្វាយរៀង ព្រៃវែង មណ្ឌល​គី​រី រតនគិរី ក្រចេះ កំពង់ឆ្នាំង​ហើយ​ថ្មី​ៗ​នេះ​គឺ​នៅ​ខេត្តកំពង់ធំ ។ គ្រាប់បែក​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវគេ​​ទម្លាក់​នៅ​ទឹកដី​កម្ពុ​ជានា​សម័យ​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៥ ជា​ពេលដែល​​គេ​ជឿ​ថា អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែកប្រមាណ​ជា​២​លាន​គ្រាប់ ឬ​៨​សែន​តោន​លើ​ទឹកដី​កម្ពុជា ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​សរុប​ប្រមាណ​ជា​៥​សែន​នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​)បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ឆ្នាំ​២០១៧ ដោយ​បាន​បោសសម្អាត​ដី​មាន​កប់​គ្រាប់​មីន និង​ផ្ទៃដី​ចម្ការ​ដែល​មាន​គ្រាប់​មីន​បាន​ចំនួន​៨.៦៣៦​ហិ​កតា ។ ជាមួយ​នេះ បាន​កម្ទេច​ចោល​គ្រាប់​មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់​ប្រភេទ​បាន​ចំនួន​៣៧.៤៤៨​គ្រាប់ ។

ទន្ទឹម​នឹង​ការ​បង្ហាញ​របាយការណ៍​ស្តី​ពី​សកម្មភាព​ការងារ អគ្គនាយក​ស៊ី​ម៉ាក់​ក៏​បាន​ដាក់​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​កម្ចាត់​មីនឆ្នាំ​២០១៨-២០២៥​ផង​ដែរ ដែល​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា នឹង​ធ្វើការ​បោសសម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ លើ​ផ្ទៃដីចម្ការ​ប្រមាណ​១១៦​គីឡូម៉ែត្រ​ក្រឡា ជា​ការ​ឆ្លើយ​តប​ទៅ​តាម​សំណើ​បន្ទាន់​ៗ​ចំនួន​៩​ពាន់ ហើយនឹង​អាច​បោសសម្អាត​គ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៥០.០០០​គ្រាប់​៕


អត្ថបទសរសេរ ដោយ