ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដៅ​គេ​ត្រូវ​តម្កល់ចិត្ត​ក្នុង​ធម៌​៥​យ៉ាង

3 ឆ្នាំ មុន

នៅ​ក្នុង​បិដក​ភាគ​៤៥​មាន​និយាយ​អំពី​ឥរិយាបថ​នៃ​អ្នក​ប្រៀនប្រដៅ​ជន​ដទៃ​ត្រូវធ្វើ​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​ធម៌​៥​ប្រការ​ជា​ដាច់ខាត​គឺ​៖ ១- កាលេ​ន វ​ក្ខា​មិ នោ អ​កាលេ​នៈ និយាយ​ដាស់តឿន​ស្គាល់​កាល​គួរ និង​មិន​គួរ​និយាយ ។ ២-…

នៅ​ក្នុង​បិដក​ភាគ​៤៥​មាន​និយាយ​អំពី​ឥរិយាបថ​នៃ​អ្នក​ប្រៀនប្រដៅ​ជន​ដទៃ​ត្រូវធ្វើ​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​ធម៌​៥​ប្រការ​ជា​ដាច់ខាត​គឺ​៖

១- កាលេ​ន វ​ក្ខា​មិ នោ អ​កាលេ​នៈ និយាយ​ដាស់តឿន​ស្គាល់​កាល​គួរ និង​មិន​គួរ​និយាយ ។

២- ភូ​តេន វ​ក្ខា​មិ នោ អ​ភូ​តេនៈ និយាយ​ពាក្យពិត កុំ​និយាយ​ពាក្យ​មិន​ពិត ។

៣- ស​ណ្ហេ​ន វ​ក្ខា​មិ នោ ផ​រុ​សេនៈ និយាយ​ដោយ​ពាក្យពីរោះ មិន​និយាយ​ដោយ​ពាក្យ​ទ្រគោះបោះបោក ។

៤- អត្ថ​ស​ញ្ហិ​តេន វ​ក្ខា​មិ នោ អនត្ថ​ស​ញ្ហិ​តេនៈ និយាយ​ពាក្យ​មាន​ប្រយោជន៍ មិន​និយាយ​ពាក្យ​ឥតប្រយោជន៍ ។

៥- មេ​ត្ត​ចិ​ត្តោ វ​ក្ខា​មិ នោ ទោស​ន្ត​រោ និយាយ​ពាក្យ​ប្រកបដោយ​មេត្តាចិត្ត មិន​និយាយ​ប្រកបដោយ​ទោសចិត្ត ។

នក​អប់រំ ប្រៀនប្រដៅ​រូប​ណា​ប្រព្រឹត្ត​ធ្វើ​តាម​ពុទ្ធឱវាទ​ទាំង​៥​ចំណុច​នេះ​ដោយ​បរិបូណ៌​ហើយ រមែង​ជា​អ្នក​សមគួរ​ដល់​ការ​ទូន្មាន​ប្រៀនប្រដៅ​អ្នក​ដទៃ​ដោយ​ប្រពៃ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ