ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្លន់ស្លោ ខណៈបើកតាមផ្លូវសុខៗ ស្រាប់តែ​ឆេះយ៉ាង​សន្ធោសន្ធៅ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​សង្ស័យឆ្លងចរន្តអគ្គិសនី​​ក្លាយ​ជា​អណ្តាតភ្លើង​​ឆាប​ឆេះ​​​យ៉ាងសន្ធោសន្ធៅ​ ខណៈ​ម្ចាស់កំពុងបើកបរធ្វើដំណើរ​​តាម​ផ្លូវ​ ​​បង្ក​ឱ្យ​​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​​រថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែ​រថយន្ត​មួយគ្រឿងនេះ​បានរងការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ធ្ងន់ធ្ងរ ។ ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩និង១៩នាទី​ព្រឹក​ថ្ងៃ​ទី៣ ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​សង្ស័យឆ្លងចរន្តអគ្គិសនី​​ក្លាយ​ជា​អណ្តាតភ្លើង​​ឆាប​ឆេះ​​​យ៉ាងសន្ធោសន្ធៅ​ ខណៈ​ម្ចាស់កំពុងបើកបរធ្វើដំណើរ​​តាម​ផ្លូវ​ ​​បង្ក​ឱ្យ​​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​​រថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ប៉ុន្តែ​រថយន្ត​មួយគ្រឿងនេះ​បានរងការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ធ្ងន់ធ្ងរ ។

ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩និង១៩នាទី​ព្រឹក​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ​២០២០​ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៧ និង​៨៨ ស្ថិត​នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​ខាងលើ​ឈ្មោះ ស៊ី​ន សាលី​ន ​អាយុ​៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ម្ចាស់​រថយន្ត​ខាងលើ​បាន​បើករថយន្ត​មួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ.6849 ​ធ្វើ​​​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (ពី​ខេត្តកំពង់ឆ្នាំង​ទៅ​រាជធានី​ភ្នំពេញ​) លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​ក្នុង​ម៉ាស៊ីន​ផ្នែក​ខាងមុខ​​យ៉ាង​សន្ធោ​សន្ធៅ ធ្វើ​អោយ​ម្ចាស់​រថយន្ត​ភ័យ​ស្លន់ស្លោ ហើយ​អែប​រថយន្ត​មក​ខាងស្ដាំ​ដៃ​រួច​បើកទ្វាររត់​​ចេញ​មក​ក្រៅ ។

តាម​ប្រភពដដែលបាន​ឱ្យ​ដឹង​​បន្ត​ថា ​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ជួយ​អន្តរាគមន៍​ដោយ​ដងទឹក​ពន្លត់ ហើយ​បន្ទាប់​មក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត បាន​ចេញ​ជួយ​បាញ់​ពន្លត់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង​១០នាទី ទើប​គ្រប់គ្រង​សភាពការណ៍​បាន ​ប់ុន្តែ​​រថយន្ត​ខាងលើ​នេះ​​ត្រូវភ្លើងឆាប​​ឆេះ​ខ្ទេច​ផ្នែក​ខាង​មុខ​អស់​​យ៉ាង​ធ្ងន់ធ្ងរ​ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា រថយន្ត​ខាងលើ​នេះ​គឺ​ឆេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​​អគ្គិសនី​​ក្នុង​ម៉ាស៊ីនផ្នែកខាងមុខ ​។ ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​បាន​អូស​រថយន្ត​ទៅ​យាន​ដ្ឋាន​ជួសជុល​ដោយ​ខ្លួនឯង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ