ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​រួម​ដៃ​គ្នា​លក់​សាច់​៣​ជាន់​ទេ​​ដឹង​?​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹងថា ដីរដ្ឋចំនួន១២ហិកតា ស្ថិត​នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ត្រូវ​គេឃុបឃិត​គ្នា​រៀបចំ លក់ទៅ​ឲ្យ​អ្នក​មាន​លុយ​ម្នាក់​នៅ​ផ្សារ​ព្រៃសណ្តែកក្នុងតម្លៃជិត៤០ម៉ឺនដុល្លារ…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹងថា ដីរដ្ឋចំនួន១២ហិកតា ស្ថិត​នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ត្រូវ​គេឃុបឃិត​គ្នា​រៀបចំ លក់ទៅ​ឲ្យ​អ្នក​មាន​លុយ​ម្នាក់​នៅ​ផ្សារ​ព្រៃសណ្តែកក្នុងតម្លៃជិត៤០ម៉ឺនដុល្លារ ។

ពលរដ្ឋថា ក្នុង​រយៈ​ពេល​ជិតមួយឆ្នាំមក​ហើយ ពួក​គាត់​ឃើញ​មានទាំងក្រុមអាជ្ញាធរ មានទាំងក្រុមមេព្រៃ បាន​នាំគ្នាចុះមកដល់ទីតាំងដី១២ហិកតានោះ ដោយសភាព ស្ងាត់ៗ និងអាថ៌កំបាំងបំផុត ក្រោយមកទើបមាន​ការបែកធ្លាយថា គេមកនោះដើម្បី​រៀបចំលក់ដីរដ្ឋ១២ហិកតាខាងលើ ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ព្រំ ណែត មេឃុំព្រៃស្លឹកបានថ្លែងថា លោកមិន
បានដឹងរឿងដីនេះទេ លោកថា ដីនោះគ្មានប្លង់កម្មសិទ្ធិទេ ពិត​ជាដីរបស់រដ្ឋមែន ដូច្នេះ លោក​មិនដឹងរឿងអីទាំងអស់ ហើយក៏មិនបានចូលរួមលក់ដីរដ្ឋនឹងគេ​ដែរ ។ សម្រាប់ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវបានថ្លែងថា តើអ្នកណាថ្លើម ធំហ៊ាន លក់ដីរដ្ឋ ?

លោកថា ដីនៅចំណុច​ខាងលើ គឺស្ថិត​ក្រោមការគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើ ដូច្នេះ លោក​ស្នើ​ឲ្យ​ទៅ​សួរទៅលោក ស៊ឹម ឡាប៉័ង នាយខណ្ឌ័រដ្ឋព្រៃឈើវិញ​ល្អជាង។

លោក ស៊ឹម ឡាប៉័ង នាយខណ្ឌ័រដ្ឋបាលព្រៃឈើតាកែវក្រោយដឹងថា សារព័ត៌មានសួរ​នាំ​រឿងដីរដ្ឋ១២ហិកតានោះ លោកប្រាប់ថា លោកកំពុងចូលដេកពេទ្យ។ ចំណែក​លោក នួន សុធា ប្រធានមន្ទីរសុរិយោដីខេត្តតាកែវវិញបានថ្លែងថា លោកអត់ ដឹងរឿង​ដី​នោះ​ទេ សូមអ្នកសារព័ត៌មានសួរទៅប្រធានការិយាល័យភូមិបាលស្រុកទ្រាំង​វិញទៅ។

សួរ​មេ…​មួយ​ឆ្លើយ​ដាក់​មួយ​… សង្ស័យ​រួមគ្នាធ្វើឱ្យ​ដី១២ ហិកតា​នេះ​ក្លាយ​ជា​សាច់៣ជាន់​ដូច​អ្នក​ស្រុក​ថា​មែន​អត់? ទំនងអំណាចធំ​ស្ថិត​នៅលើ​កណ្តាប់​ដៃ​លោកស៊ឹម ឡាប៉័ង មែន​ទេដឹង?

លោក​ស៊ឹម ឡាប៉័ង ចេញ​ពីពេទ្យវិញ​ហើយឬនៅ? គួរ​ជួយបំភ្លឺ​មកកោះសន្តិភាព​ផង កុំ​ឱ្យ​មហា​ជន​សង្ស័យយូរពេក ។​​

ព័ត៌មានបន្ថែមមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ