




Ronaldo សាងកំណត់ត្រាចំថ្ងៃពិសេសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ UCL
អ៊ីតាលី ៖ កីឡាករ Cristiano Ronaldo បានស៊ុតគ្រាប់ទី ៧៥០ ក្នុងអាជីពរបស់ខ្លួន នៅពេលដែលក្រុម Juventus…
អ៊ីតាលី ៖ កីឡាករ Cristiano Ronaldo បានស៊ុតគ្រាប់ទី ៧៥០ ក្នុងអាជីពរបស់ខ្លួន នៅពេលដែលក្រុម Juventus…
អ៊ីតាលី ៖ កីឡាករ Cristiano Ronaldo បានស៊ុតគ្រាប់ទី ៧៥០ ក្នុងអាជីពរបស់ខ្លួន នៅពេលដែលក្រុម Juventus បានយកឈ្នះក្រុមភ្ញៀវ Dynamo Kyiv ដោយលទ្ធផល ៣-០ កាលពីយប់មិញ ស្ថិតនៅក្នុងការប្រកួតពិសេសមួយ ដែលអាជ្ញាកណ្តាល Stephanie Frappart បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មាន ក្នុងក្របខណ្ឌ Champions League។
ការប្រកួតយប់មិញ មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្តាល Stephanie Frappart បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងគេបង្អស់ ដែលកាត់សេចក្តីការប្រកួតក្របខណ្ឌ Champions League ផ្នែកបុរស។
ក្រឡេកមកកាន់ការប្រកួត កីឡាករ Federico Chiesa គឺជាអ្នករកគ្រាប់បើកឆាក មុនពេលដែល Cristiano Ronaldo ធ្វើបានគ្រាប់ទី២។ ខណៈដែលគ្រាប់ជ័យជម្នះចុងក្រោយ សម្រេចបានដោយកីឡាករ Álvaro Morata។
សូមបញ្ជាក់ថា ក្នុងពូល G ក្រុម Barcelona និង Juventus បានកក់កៅអីនៅវគ្គ១៦ក្រុមរួចជាស្រេច ខណៈដែលក្រុម Dynamo Kyiv និង Ferencváros ត្រូវប្រជែងពិន្ទុគ្នា ដើម្បីមានឱកាសអាចលេងនៅក្របខណ្ឌ Europa League៕ (ដកស្រង់ចេញពី BBC)