ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុលមាន​ច្រើន​ប្រភេទ ប៉ុន្តែ​បំណុល​​មួយប្រភេទ​អាច​ធ្វើ​ឲ្យអ្នកមាន​អនាគត​ល្អ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​តែងតែ​គេច​មិន​ផុត​ពី​ការ​ជំពាក់​លុយ ឬ​អាច​ហៅ​បាន​ថា ជំពាក់​បំណុល​ ។ មនុស្ស​ខ្លះ​មាន​បំណុលដោយសារ​គាត់​ត្រូវ​បើក​អាជីវកម្ម ឬ​ខ្ជី​លុយ​ ដើម្បី​ដោះ​ទាល់​អ្វីមួយ ហើយ​ក៏​មាន​អ្នក​ដែល​ជាប់បំណុល​ដោយសារ​មិន​មាន​វិន័យ​ក្នុង​ការ​ចាយ​លុយ​នោះ​ដែ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​តែងតែ​គេច​មិន​ផុត​ពី​ការ​ជំពាក់​លុយ ឬ​អាច​ហៅ​បាន​ថា ជំពាក់​បំណុល​ ។ មនុស្ស​ខ្លះ​មាន​បំណុលដោយសារ​គាត់​ត្រូវ​បើក​អាជីវកម្ម ឬ​ខ្ជី​លុយ​ ដើម្បី​ដោះ​ទាល់​អ្វីមួយ ហើយ​ក៏​មាន​អ្នក​ដែល​ជាប់បំណុល​ដោយសារ​មិន​មាន​វិន័យ​ក្នុង​ការ​ចាយ​លុយ​នោះ​ដែ រ​។

យ៉ាងណាមិញ យោង​តាម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​អចល​ទ្រព្យ ម្នាក់​បាន​លើក​ឡើង​ថា ប្រសិនជា​យើង​ប្រ​បំណុល​ក្នុង​ផ្លូវត្រូវ ឬ​ចំ​គោលដៅ នោះ​វា​នឹង​ក្លាយជា​បំណុល​ល្អ ហើយ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អនាគត​ល្អ​ថែម​ទៀត​ផង​។

នា​ពេល​នេះ សារព័ត៌មាន សូម​លើកយក​ត្រឹមតែ​ជា​គុណសម្បត្តិ​ខ្លះ​ៗ ប្រសិនជា​អ្នក​ចង់​ចាប់ផ្តើម​ជំនួញ ពី​វ័យក្មេង ហើយ​មាន​បំណង​ចង់​ខ្ជី​លុយ​ធនាគារ ដើម្បី​បើក​របរ​នោះ​។ លោក ង៉ែត ជូ បាន​បន្ត​ដូចនេះ​ថា គុណសម្បត្តិ ៦ យ៉ាង ដែល​អ្នក​គួរតែ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​មក​ធ្វើ​ជំនួញ​ចាប់តាំងពី​វ័យក្មេង ពោល​គឺ​ចាប់ពី​ពេល​ដែល​អ្នកមាន​ប្រាក់​ចំណូល​ដំបូង​ក្នុង​ជីវិត​។

ទី​១) ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​មាន​វិន័យ​ហិរញ្ញវត្ថុ ៖ ពេល​មាន​បំណុល​ជាប់​ខ្លួន​អ្នក​នឹង​យល់​ថា​អ្នកមាន​កាតព្វកិច្ច និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​វិញ​។ ដូច្នេះ​អ្នក​នឹង​មាន​វិន័យ​ខ្លាំង​ក្នុង​ការ​ចាត់ចែង​លុយកាក់​។

ទី​២) ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​កាន់តែ​មាន​វិន័យ និង​ភាព​អំណត់​ក្នុង​ការ​បំពេញការងារ ៖ ពេល​ខ្ចីប្រាក់​មក​វិនិយោគ​អ្នក​តែង​ខ្វល់ខ្វាយ ពី​សុវត្ថិភាព​ការងារ (Job Security) ក៏​ដូច​ជា​សួរ​ខ្លួនឯង​ថា​តើ​ធ្វើ​យ៉ាងណា​ទើប​មានការ​ងារ​ល្អ​ជាង​នេះ? មាន​ប្រាក់ខែ​ច្រើន​ជាង​នេះ ដើម្បី​អាច​ខ្ចីប្រាក់​បាន​ច្រើន​ជាង​សព្វថ្ងៃ​ដើម្បី​យក​ទៅ​វិនិយោគ? ធ្វើ​យ៉ាងណា​អាច​ទទួល​បាន​ចំណេះដឹង​-​ជំនាញ​បន្ថែម​ពី​ការងារ​សព្វថ្ងៃ​ដើម្បី​យក​ទៅ​ពង្រឹងសមត្ថភាព​ក្នុង​ការ​វិនិយោគ? សំណួរ​ទាំងនេះ​ជំរុញ​អោយ​អ្នក​បំពេញការងារ​ដោយ​មិន​ខ្លាច​នឿយហត់ ព្រោះ​ជា​ជីវិត​ការងារ​ដែល​មាន​បុព្វហេតុ​។

ទី​៣) ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​ចេះ​បង្កើត​ក្តី​ស្រមៃ​សំរាប់​ជីវិត ៖ ជា​រឿយ​ៗ ជីវិត​ធ្វើ​ការងារ​ជា​បុគ្គលិក​យក​ប្រាក់ខែ​មិន​បាន​បង្ហាញផ្លូវ ថា​តើ​អ្នក​ចង់​ធ្វើ​អ្វី​អោយ​ពិតប្រាកដ​នោះ​ទេ​។ អ្នក​ពិបាក​នឹង​រក​ឃើញ​គោលដៅ​ក្នុង​ជីវិត​ណាស់​។ តែបើ​ចេះ​វិនិយោគ អ្នក​ប្រហែលជា​អាច​ដក​បទ​ពិសោធន៍​ជីវិត​បាន​ច្រើន អ្នក​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់ រហូត​អាច​ឈាន​ដល់​ការ​បង្កើត​ក្តី​ស្រ​ម៉ៃ​សំរាប់​ជីវិត​ទៀត​ផង​។ ព្រោះ​ជីវិត​អ្នក​វិនិយោគ​ត្រូវ​រៀនសូត្រ​ជា​និច្ច ជា​ពិសេស​រៀនសូត្រ​ពី​បុគ្គល​ជោគជ័យ​នានា​។

ទី​៤) ធ្វើ​ឱ្យ​អ្នកចេះ​វិភាគ​ពី​ផល​ចំណេញ​-​ខាត ហានិភ័យ និង រិះគិត​ពី​ដំណោះស្រាយ ៖ ពេល​អ្នក​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​វិនិយោគ អ្នក​អាច​សួរ​ខ្លួនឯង​ថា តើ​ខ្ចី​មក​អាច​ចំណេញ​ទេ​ចំពោះ​ការ​ប្រាក់​ប៉ុណ្ណឹង? ចុះបើ​ខ្ចីប្រាក់​ធនាគារ​មិន​បាន តើ​ត្រូវ​មាន​ដំណោះស្រាយ​យ៉ាងណា​ដើម្បី​បាន​ប្រាក់​មក​វិនិយោគ? តើ​ជំរើស​នីមួយ​ៗ​មាន​ហានិភ័យ​អ្វីខ្លះ​ប្រសិនបើ​ការ​វិនិយោគ​មិន​អាច​ទទួល​បាន​ផល​ចំណេញ​ដូច​ការ​រំពឹង​ទុក? ជួនកាល​អ្នក​អាច​សុំ​យោបល់​ពី​អ្នក​ដទៃ​។ អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍ និង​ចំណេះដឹង​ជា​ច្រើន​ពី​សំណួរ​ទាំងនេះ​។

ទី​៥) ធ្វើ​អោយ​អ្នកចេះ​ជ្រើសរើស​ការ​សេពគប់​ប្រភេទ​មិត្តភក្តិ និង​សង្គម​ល្អ ៖ អ្នក​បាន​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​វិនិយោគ ដូច្នេះ​អ្នក​នឹង​មិន​មាន​ចំណាប់អារម្មណ៍​សេពគប់​មនុស្ស​ដែល​ធ្វើការ​ដើម្បី​តែ​រស់ និង​ជីវិត​ហ៊ឺហា​នោះ​ទេ​។ គេ​មាន​បុព្វហេតុ​ផ្សេង អ្នកមាន​បុព្វហេតុ​ផ្សេង​។ ពេល​អ្នក​និយាយ​ពី​ការ​វិនិយោគ គេ​ក៏​មិន​ចូល​ចិត្ត​ស្តាប់​ដែរ​។ ដូច​គ្នា ពេល​គេ​និយាយ​ពី​ការ​ទិញ​ទូរ​សព្ទ​បង់​រំលស់ អ្នក​ក៏​មិន​ចូល​ចិត្ត​ដែរ​។ អ្នក​ក៏​មិន​និយម​រាប់រក​សង្គមមនុស្ស​ដែល​ចូល​ចិត្ត​ផឹកស៊ី​អត់​ប្រ​យោ​ជ​ន៏​ដែរ​។ អ្នក​នឹង​និយម​រាប់អាន​តែ​មនុស្ស​ដែល​មានកំណើត​តែ​ប៉ុណ្ណោះ​។

និង​ទី​៦) ធ្វើ​ឱ្យ​អ្នក​ចំណេញ​ពេលវេលា និង​មាន​សេរីភាព​ហិរញ្ញវត្ថុ​ទាំង​វ័យក្មេង ៖ ខ្ចីប្រាក់​មក​វិនិយោគ​បណ្តើរ ធ្វើការ​បណ្តើរ ក្រៅពី​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ អ្នក​នឹង​អាច​សន្សំ​បាន​បទ​ពិសោធ​ន៏ និង​ចំណេះដឹង​ជា​ច្រើន​។ ប្រការ​នេះ​ធ្វើ​ឱ្យ​សមត្ថភាព​របស់​អ្នក​កាន់តែ​ខ្លាំង​។ អ្នក​នឹង​ទទួល​បាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យក្មេង​។ មាន​មនុស្ស​ជា​ច្រើន​ចំណាយពេល ក្នុង​ជីវិត​ការងារ​ប្រហែល​ចន្លោះ​ពី​៣-៥​ឆ្នាំ ដំបូង​សប្បាយ​ហ៊ឺហា​នឹង​ជីវិត​នៅ​លីវ មាន​ប្រាក់ខែ​ចាយ មិន​ជាប់​កម្ចី មិន​មាន​កាតព្វកិច្ច និង​វិន័យ​ហិរញ្ញវត្ថុ​។

លោក​បាន​បន្ថែម​ដូចនេះ «​ខ្ញុំ​មាន​មិត្តភក្តិ​ប្រភេទ​នេះ​ច្រើន (​ប្រភេទ​ទី​៦) មក​ដល់​ថ្ងៃនេះ​ពួក​គេ​នៅ​ខ្វល់ខ្វាយ​ពី​សេរីភាព​ហិរញ្ញវត្ថុ​នៅឡើយ​។ ពួក​គេ​ត្រូវ​ធ្វើការ​យ៉ាងតិច​ចន្លោះ​ពី​១០-២០​ឆ្នាំ​ទៀត​។ នេះ​ជា​ប្រការ​គួរ​ឱ្យ​អាណិត ព្រោះ​ឮ​តែ​ត្អូញត្អែ​ថា​ធុញថប់​នឹង​ការងារ​សព្វថ្ងៃ​ណាស់ តែបើ​ឈប់​អត់​អី​ចិញ្ចឹម​កូន​ប្រពន្ធ​។​ល​»៕

អត្ថបទសរសេរ ដោយ