ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពាក្យ​ថា​ទេព​កោសល្យ​មាន​ន័យ​ដូច​ម្តេច ?

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ព្រះបាទ​ធម្មិក​បាន​ពន្យល់​ពាក្យ​ថា ទេព​កោសល្យ​មាន​ន័យ​យ៉ាងនេះ​ថា ភាព​ប៉ិន​ប្រសប់​; ឈ្លាសវៃ​; មាន​ជំនាញ​ដូច​ទេវតា ។ ទេព​កោសល្យ​ចែក​ជា​៣​ប្រការ​គឺ​៖ ១- អាយ​កោសល ឆ្លៀវឆ្លាត​ក្នុង​សច​ក្តី​ចម្រើន…

នៅ​ក្នុង​គម្ពីរ​ព្រះបាទ​ធម្មិក​បាន​ពន្យល់​ពាក្យ​ថា ទេព​កោសល្យ​មាន​ន័យ​យ៉ាងនេះ​ថា ភាព​ប៉ិន​ប្រសប់​; ឈ្លាសវៃ​; មាន​ជំនាញ​ដូច​ទេវតា ។ ទេព​កោសល្យ​ចែក​ជា​៣​ប្រការ​គឺ​៖

១- អាយ​កោសល ឆ្លៀវឆ្លាត​ក្នុង​សច​ក្តី​ចម្រើន គឺ​ដឹង​ថា​អ្វី​ជា​សេចក្តីចម្រើន លូតលាស់ វឌ្ឍនភាព សេចក្ដីសុខ និង​ដឹង​អំពី​អ្វី​ជា​ប្រភព​នៃ​សេចក្តីចម្រើន ។

២- អបាយ​កោសល ឆ្លៀវឆ្លាត​ក្នុង​សេចក្តី​វិនាស និង​ដឹង​នូវ​អ្វី​ដែល​ជា​ប្រភព​នៃ​សេចក្តី​វិនាស ។

៣- ឧបាយកោសល សេចក្ដី​ឆ្លៀវឆ្លាត ប៉ិន​ប្រសប់​ក្នុង​ឧបាយ​វិធី យុទ្ធវិធី ឬ​ឆ្លាត់​ក្នុង​មាគ៌ា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ និង​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​នូវ​កិច្ចការ​នោះ​ៗ ។

អ្នក​ឈ្លាស​ក្នុង​ការងារ​ទាំង​បី​ចំណុច​ខាង​លើក​នេះ​រមែង​ជា​អ្នក​ចម្រើន​ដោយ​សុខសួស្តី ប្រកប​កិច្ចការ​អ្វី​ក៏​ជោគជ័យ លទ្ធផល​ល្អ​ឥត​ល្អៀង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ