ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​រក្សា​អំណាច​​​លោក​ប្រា​យុទ្ធ​ដែល​អាច​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់​ធ្ងរ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៣​ធ្នូ​ថា នាយក​រដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា មិន​មាន​ពិរុទ្ធ​នៃ​ជម្លោះ​ផលប្រយោជន៍​ឡើយ អាស្រ័យ​ហេតុនេះ​លោក​នៅ​តែ​បន្ត​កាន់​អំណាច​។ សេចក្ដីសម្រេច​នោះ​អាច​បង្កើន​ថែម​ទៀត ដល់​ភាព​តានតឹង​ក្រោយ​ពី​បាតុកម្ម​ស្និទ្ធ​ប្រជា​ធិបតេយ្យ​ច្រើន​ខែ ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចាក​ចេញពី​តំណែង​។…

ប្រទេស​ថៃ ៖ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៣​ធ្នូ​ថា នាយក​រដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា មិន​មាន​ពិរុទ្ធ​នៃ​ជម្លោះ​ផលប្រយោជន៍​ឡើយ អាស្រ័យ​ហេតុនេះ​លោក​នៅ​តែ​បន្ត​កាន់​អំណាច​។ សេចក្ដីសម្រេច​នោះ​អាច​បង្កើន​ថែម​ទៀត ដល់​ភាព​តានតឹង​ក្រោយ​ពី​បាតុកម្ម​ស្និទ្ធ​ប្រជា​ធិបតេយ្យ​ច្រើន​ខែ ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចាក​ចេញពី​តំណែង​។

តុលាការ​ធម្មនុញ្ញ​គូស​បញ្ជា​ក់ថា លក្ខន្តិកៈ​របស់​ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា ក្នុង​ឋានៈ​ជា​នាយក​​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស មិន​មានការ​ផ្លាស់​ប្ដូរ​ឡើយ​។ ចៅក្រម​ទាំង​៩​រូប​នៃ​តុលាការ​ធម្មនុញ្ញ គូសបញ្ជាក់​ជា​ឯកច្ឆ័ន្ទ​ថា លោក​ប្រា​យុទ្ធ​នៅ​តែ​មាន​សិទ្ធិ​កាន់កាប់​និវេសនដ្ឋាន អគ្គមេបញ្ជាការ​កងទ័ព​ព្រោះ​វា​សម​ស្រប​ទៅ​នឹង​បណ្ដា​លក្ខណៈសម្បត្តិ​ដែល​ចែង​។

លោក​ប្រា​យុទ្ធ​ត្រូវ​បាន​បណ្ដា​អ្នកតំណាង​រាស្ត្រ នៃ​គណបក្សប្រឆាំង​សំខាន់​គឺ​គណបក្ស​ភឿ​ថៃ​ចោទ​ថា បន្ត​រស់នៅ​ដោយ​ខុសច្បាប់ ក្នុង​និវេសនដ្ឋាន​នោះ ក្រោយ​ពី​លោក​ចាក​ចេញពី​តំណែង​ប្រមុខ​កងទ័ព ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​នាំ​ឲ្យ​លោក​ក្លាយជា​ប្រមុខ​ដឹកនាំ​ប្រទេស​។ លទ្ធភាព​ជាប់ពិរុទ្ធ​លើ​​ជម្លោះ​ផលប្រយោជន៍ នឹង​អាច​ចាប់បង្ខំ​លោក​ប្រា​យុទ្ធ​ឲ្យ​ចាក​ចេញពី​តំណែង​។

តាម ​AFP ​លោក ​THITINAN PONGSUDHIRAK ​អ្នកនយោបាយ​វិទ្យា​នៃ​សាកលវិទ្យាល័យ​ជូ​ឡា​ឡុ​ង​កន​ ក្រុង​បាងកក មាន​ប្រតិកម្ម​ថា ការ​សម្រេច​នោះ​របស់​តុលាការ​ធម្មនុញ្ញ​ និង​រាល់​ការ​សម្រេច​ប្រឆាំង​បណ្ដា​កម្លាំង​ប្រឆាំង ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ជា​ការ​បន្ថែម​អារម្មណ៍​ពី​អយុត្តិ​ធម៌ ហើយ​អាច​បង្កើន​ថែម​ទៀត​ដល់​ភាព​តានតឹង​ក្នុង​ប្រទេស​។

តាំងពី​រដូវក្ដៅ​មក បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ច្រើន​សិប​ពាន់​នាក់ បាន​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចាក​​ចេញពី​តំណែង កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​អំណោយផល​ដល់​កង​យោធា​និង​ឲ្យ​មានការ​កែ​ទម្រង់​​​របប​រាជា​និយម​ថៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ