ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសលោក Maradona ស្នើ​ឱ្យ Messi និង​ក្លិប​មួយ​ចំនួន​ធ្វើ​រឿង​មួយ

3 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា កូនប្រុស​របស់​ស្តេច​បាល់ទាត់ Diego Maradona ដែល​មានឈ្មោះ​ថា…

អា​ហ្ស​ង់​ទី​ន ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា កូនប្រុស​របស់​ស្តេច​បាល់ទាត់ Diego Maradona ដែល​មានឈ្មោះ​ថា Diego Sinagra បាន​ស្នើ​ឱ្យ​ដាក់​អាវ​លេខ ១០ នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​ក្លិប Barcelona របស់​កីឡាករ Lionel Messi ឱ្យ​ចូល​និវត្តន៍ ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស​ដល់​ឪពុក​របស់​ខ្លួន​។ រំលឹកថា ៖ រញ្ជួយ​ពិភពលោក​! ក្រោយ​មរណភាព​ស្តេច​បាល់ទាត់ Diego Maradona

សូម​បញ្ជាក់​ថា លោក Diego Maradona បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី ២៥ វិច្ឆិកា កន្លង​ទៅ ក្នុង​អាយុ ៦០​ឆ្នាំ ដោយសារ​តែ​ជំងឺ​គាំងបេះដូង នៅ​ឯ​ផ្ទះ​របស់លោក ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទី​ន​។

ក្រៅពី​ស្នើ​ទៅ​ដល់កីឡាករ Lionel Messi កូនប្រុស​របស់លោក Diego Maradona រូប​នេះ ក៏​បាន​ស្នើ​ឱ្យ​ក្លិប​បាល់ទាត់​ទាំងអស់ ដែល​ឪពុក​របស់​ខ្លួន​ធ្លាប់​លេង​ឱ្យ ធ្វើ​រឿង​ដូច​គ្នា​បែប​នេះ ផង​ដែរ​។

លោក Diego Maradona និងកូនប្រុស

សូម​រំលឹក​ថា ក្នុង​អាជីព​បាល់ទាត់​របស់​លោក Diego Maradona ធ្លាប់​លេង​ឱ្យ​ក្លិប​សរុប​ចំនួន ៧ ដោយ​ក្នុង​ចំណោម​នោះ​រួម​មាន​ក្លិប​ធំៗ​ដូច​ជា Boca Juniors, Barcelona, Napoli និង Sevilla ផង​ដែរ​៕