ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិន​ជាប់ជំពាក់​ដោយ​ចំណង​មាតុគ្រាម

3 ឆ្នាំ មុន

បព្វជិត​ជា​អ្នក​មិន​មាន​សេចក្តី​ជាប់ជំពាក់​ដោយ​ចំណង​មាតុគ្រាម ឬ​ស្ត្រីភាព​ឡើយ ពី​ព្រោះ​ថា​សេចក្ដី​ព្យាយាម​វៀរចាក​នូវ​សេចក្តី​ជាប់ជំពាក់​ចិត្ត​ស្អិត​ចំពោះ​មាតុគ្រាម​ជា​កា​តព្វកិច្ច​ដែល​បុគ្គល​ជា​បព្វជិត​គ្រប់​រូប​ត្រូវ​តែ​ប្រតិបត្តិ​និង​បំពេញ​ឱ្យ​បានជា​ដរាប ។ ចិត្ត​ដែល​ប្រកបដោយ​រាគៈ ទោសៈ មោហៈ រមែង​ដេក​ត្រាំ​ជា​ធម្មតា​នៅ​ក្នុង​សន្តាន​ចិត្ត​នៃ​បុគ្គល​ជា​បុថុជ្ជន​គ្រប់​រូប មិន​ថា​គ្រហស្ថ ឬ​បព្វជិត​នោះ​ឡើយ…

បព្វជិត​ជា​អ្នក​មិន​មាន​សេចក្តី​ជាប់ជំពាក់​ដោយ​ចំណង​មាតុគ្រាម ឬ​ស្ត្រីភាព​ឡើយ ពី​ព្រោះ​ថា​សេចក្ដី​ព្យាយាម​វៀរចាក​នូវ​សេចក្តី​ជាប់ជំពាក់​ចិត្ត​ស្អិត​ចំពោះ​មាតុគ្រាម​ជា​កា​តព្វកិច្ច​ដែល​បុគ្គល​ជា​បព្វជិត​គ្រប់​រូប​ត្រូវ​តែ​ប្រតិបត្តិ​និង​បំពេញ​ឱ្យ​បានជា​ដរាប ។

ចិត្ត​ដែល​ប្រកបដោយ​រាគៈ ទោសៈ មោហៈ រមែង​ដេក​ត្រាំ​ជា​ធម្មតា​នៅ​ក្នុង​សន្តាន​ចិត្ត​នៃ​បុគ្គល​ជា​បុថុជ្ជន​គ្រប់​រូប មិន​ថា​គ្រហស្ថ ឬ​បព្វជិត​នោះ​ឡើយ ។

តែ​ទោះជា​យ៉ាង​បព្វជិត​ជា​បុគ្គល​ដែល​មិន​ក្រាស់ និង​មិន​មាន​សេចក្តី​ស្នេហា​ដូច​បុរស​ស្ត្រី​ក្នុង​លោក​នេះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ