ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញបុរសស្ត្រី​២​នាក់​នៅវាលស្បូវកើតកូវីដ១៩ នៃ​ការឆ្លងសហគមន៍ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់ បន្ថែម​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដោយ​ម្នាក់​ជា​បុគ្គលិក​ធនាគារ ជាមួយ​គ្នា​នោះ​ដែរ​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា មិន​មាន​ករណី​ជា​សះស្បើយ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់ បន្ថែម​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដោយ​ម្នាក់​ជា​បុគ្គលិក​ធនាគារ ជាមួយ​គ្នា​នោះ​ដែរ​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា មិន​មាន​ករណី​ជា​សះស្បើយ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ចំនួន ០២​នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា បុរសជន​ជាតិខ្មែរ អាយុ​២៣​ឆ្នាំ ជាបុគ្កលិកធនាគារចិន នៅកាណាឌីយ៉ា មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

និង​ម្នាក់​ទៀត​ជា ស្ត្រីជន​ជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្អូនស្រី​បង្កើត​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆ​យូ​ណាយ​ធី​ត រាជធានី​ភ្នំពេញ ។ ដោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ។

ក្រសួង​បន្ត​ថា សូម​កត់​សម្គាល់ថា ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយសារ​នាគារ​កោ​ឆេ​យូ​ណាយ​ធី​ត (​នៅ​ផ្លូវ​សម្តេច​ប៉ាន រាជធានី​ភ្នំពេញ​) មាន​បុគ្គលិក​ជា​ច្រើន​ដែល​កំពុង​បម្រើ​ការ​នៅ​ទីនោះ ធនាគារ​កា​ឆេ​នេះ ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​សិន​ក្នុង​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នេះ​តទៅ ដើម្បី​ក្រុមការងារ​ក្រសួងសុខាភិបាល​ចុះ​យក​វត្ថុ​សំណាក​បុគ្គលិក​ទាំង​អស់នេះ និង​តម្រូវ​ឲ្យ​បុគ្គលិក​ទាំង​អស់នេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ផង​ដែរ​។

ក្រសួង​គូសបញ្ជាក់​ថា គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៨,៧៦៦​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី សរុប​ចំនួន ១៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ