ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ជា​ប្រទេស​ដំបូង​គេ សម្រេច​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជនខ្លួន ​ការពារ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ចក្រភព​អង់គ្លេស​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែល​បាន​អនុម័ត​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​-១៩ របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​និង​អា​ល្លឺ​ម៉​ង់ Pfizer / BioNTech សម្រាប់​ប្រជាជន​ខ្លួន ហើយ​ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ…

ទីក្រុង​ឡុ​ង​ដ៍ ៖ ចក្រភព​អង់គ្លេស​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែល​បាន​អនុម័ត​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​-១៩ របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​និង​អា​ល្លឺ​ម៉​ង់ Pfizer / BioNTech សម្រាប់​ប្រជាជន​ខ្លួន ហើយ​ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​ចាក់​ជា​ទ្រង់ទ្រាយ​ធំ ចាប់ពី​ស​ប្តា​ហ៍​ក្រោយ ។

ទីភ្នាក់ងារ​ត្រួតពិនិត្យ​ផលិតផល​ឱសថ និង​ផ្នែក​វេជ្ជសាស្ត្រ របស់​ចក្រភព​អង់គ្លេស MHRA និយាយ​នៅ​ថ្ងៃ​ពុធ ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ប្រសិទ្ធិ​ភាព​ដែល​ផ្តល់​ការ​ការពារ​រហូត​ដល់​៩៥% ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​នោះ គឺ​មាន​សុវត្ថិភាព​ហើយ ។

ក្រុមហ៊ុន Pfizer បាន​និយាយ​ថា ដូ​ស​ដំបូង​(​ចំនួន​៨០០.០០០​ដូ​ស​) គឺ​កំពុង​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​ហើយនឹង​ដល់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ចក្រភព​អង់គ្លេស​លោក Matt Hancock បាន​និយាយ​ថា ក្រសួង​នឹង​ទាក់ទង​និង​ពិនិត្យ​ផ្ទាល់ អំពី​ការ​ចាក់​ថ្នាំ​បង្ការ​(​វ៉ាក់សាំង​) ទៅ​អោយ​ប្រជាពលរដ្ឋ​ដែល​មាន​អាទិភាព ។

ក្នុង​បញ្ជី​អាទិភាព មនុស្ស​ចាស់ជរា​នៅ​ក្នុង​ការ​ថែទាំ និង​បុគ្គលិក​ពេទ្យ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​មុនគេ បន្ទាប់​មក​មនុស្ស​មាន​អាយុ​ចាប់ពី​៨០​ឆ្នាំ​ឡើង និង​បុគ្គលិក​ផ្នែក​ថែទាំ​សុខភាព ។

លោក Hancock បាន​បន្ត​ថា ដូ​សម​ក​ដល់​ដំបូង យើង​នឹង​ត្រូវ​ចាក់​ឲ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​បាន ។ ហើយ​នៅ​មន្ទីរពេទ្យ ក៏​មាន​កន្លែង​សម្រាប់​ផ្ទុក​វ៉ាក់សាំង​តាម​តម្រូវការ​(-៧០C)​ស្រាប់ វ៉ាក់សាំង​ដំបូង​ទំនងជា​នឹង​ចាប់ផ្ដើម​ចាក់​នៅ​ទីនោះ សម្រាប់​បុគ្គលិក​ថែទាំ បុគ្គលិក​ផ្នែក​សុខាភិបាល មនុស្ស​ចាស់ និង​អ្នកជំងឺ ដូច្នេះ​គ្មាន​វ៉ាក់សាំង​ណាមួយ​ត្រូវ​បាន​ខ្ជះខ្ជាយ​ឡើយ ។

ថ្នាំ​បង្ការ​មេរោគ​កូ​វី​ដ​-១៩ របស់ Pfizer / BioNTech គឺជា​វ៉ាក់សាំង ដែល​ផលិត​លឿន​បំផុត ដូចដែល​ឃើញជាក់ស្តែង គឺ​ចំណាយពេល​ត្រឹមតែ​១០​ខែ​ប៉ុណ្ណោះ ធ្វើ​តាម​ជំហាន​ៗ​ដូច​គ្នា ដែល​ធម្មតា​វ៉ាក់សាំង​បង្ការ​មេរោគ​មួយ​ចំនួន​ទៀត មាន​រយៈពេល​ដល់​ទៅ ១០​ឆ្នាំ ទើប​រួចរាល់ ។

កន្លង​មក ចក្រភព​អង់គ្លេស បាន​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ចំនួន ៤០​លាន​ដូ​ស រួច​ហើយ ដែល​វា​គ្រប់គ្រាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង ចំនួន ២០​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ