ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ បាន​បន្លាស់​ទី​ឡើងគោក​១០០%​ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ជា​លើក​ទី​២ ស្ដី​ពី​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​អស់​នៅ​បំណាច់​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បាន​ធ្វើការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជាពលរដ្ឋ​ឡើងគោក​សម្រេច​១០០% ហើយ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ជា​លើក​ទី​២ ស្ដី​ពី​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​អស់​នៅ​បំណាច់​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បាន​ធ្វើការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ប្រជាពលរដ្ឋ​ឡើងគោក​សម្រេច​១០០% ហើយ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ដែល​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ​។

លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ ក្នុង​ការ​បន្លាស់​ទី​ផ្ទះ​បណ្តែត បើ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​២​ឆ្នាំ​ហើយ​។ អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​ណាស់ ដើម្បី​សម្រេច​តាម​ផែនការ របស់​សាលាខេត្ត​។ រយៈកាល​កន្លង​ទៅ​យើង​ធ្វើ​បាន​១​ឆ្នាំ​បន្តិច​ៗ ហើយ​ធ្វើ​បាន​តែ​ខែ​ទឹក​ឡើង​តែ​ប៉ុណ្ណោះ ម្លោះ​ហើយ​នៅ​សេសសល់​ខ្លះ​មិន​បាន​ល្អ​១០០%​ទេ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ តាម​ផែនការ​របស់​សាលាខេត្ត​កំពង់ឆ្នាំង បាន​កំណត់​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​ចាកចេញ​ឱ្យ​អស់​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​។ អាជ្ញាធរ​ភូមិ​ឃុំ បាន​ព្យាយាម​សម្របសម្រួល និង​ជួយ​រៀបចំ​បន្លាស់​ទី​ផ្ទះ​ប​ណ្តែ​ទឹក ក្នុង​ឃុំ​ឆ្នុកទ្រូ​នេះ រហូត​សម្រេច​១០០% មុន​ផែនការ​។

យ៉ាងនេះ​ក្តី នៅ​សល់​ផ្ទះ​ចំនួន​៧​ខ្នង​ទៀត អូស​មក​មិន​រួច​បាន​កៀង​ដោយ​ទឹក​រាក់ គឺ​អូស​មិន​ដល់​គោលដៅ ដែល​អាជ្ញាធរ​កំណត់​ទីតាំង​ឱ្យ​រស់នៅ ម្លោះ​ហើយ​ពួក​គាត់​ត្រូវ​អូស​ទម្លាក់​ចុះ​ក្រោម​បន្តិច តែ​មិន​ដល់​ទន្លេ​ទេ​គឺ​នៅ​ត្រឹម​ពោះ​ប្រឡាយ​ដែល​បាន​ជីក ហើយ​ឆ្នាំ​ក្រោយ និង​ត្រូវ​អូស​ឡើង​មក​តាម​ទឹក​បន្ត​ទៀត​។ ហេតុនេះ​ហើយ​ទើប​មាន​ខ្លះ​យល់​ច្រឡំ​ថា​៖ មានផ្ទះ​អូស​ចុះ​ក្រោម​ទៅ​នៅ​ក្នុង​ទន្លេ​វិញ តាម​ការ​ពិត​គ្រាន់តែ​អូស​ឱ្យ​ផុត​កន្លែង​ដែល​ត្រូវ​ស្តារ​ប្រឡាយ​ទេ ហើយ​ផ្ទះ​ទាំងនោះ​ក៏​នៅ​ក្នុង​ប្រឡាយ​ដែរ​មិន​នៅ​ក្នុង​ទន្លេ​ទេ​។

មិន​ត្រឹម​ប៉ុណ្ណឹង​ផ្ទះ​ដែល​អូស​ទៅ​វិញ​នោះ គឺ​ដាក់​បិទ​ច្រក​ផ្លូវទឹក​ការពារ​មិន​ឱ្យ​មាន​ជនខិលខូច​លួច​រំកិល​ផ្ទះទឹក​ចូល​ទន្លេ​វិញ បាន​ទៀត​ផង​។ តាម​ការ​បញ្ជាក់​បន្ថែម​ពី​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ បានឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ ដែល​មក​រស់នៅ​លើគោក មាន​ភាពស៊ាំ​ទៅ​នឹង​ទីកន្លែង​ថ្មី​នៅ​លើក​គោក ដោយ​ពួក​គាត់​ទទួល​បាន​ទឹក​ស្អាត ភ្លើង​អគ្គី​ស​នី ផ្លូវគោក ផ្លូវទឹក និង​សាលារៀន សម្រាប់​កូនចៅ​ពួក​គាត់​ទៀត​ផង​។ មិន​ត្រឹម​ប៉ុណ្ណឹង​ពួក​គាត់​ទទួល​បាន​ដី​សម្រាប់​លំនៅ​ដ្ឋា​ន ទំហំ​២០​គុណ​៥០​ម៉ែត្រ រួច​ជា​ស្រេច ។ បន្ថែម​លើ​នេះ អាជ្ញាធរ​ឃុំ​កំពុង​ដាក់​សំណើ​ទៅ​ថ្នាក់លើ ដើម្បី​ស្នើ​សុំ​ដី ជូន​ពួក​គាត់​សម្រាប់​បង្កបង្កើន​ផល​ទៀត​ផង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ