ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង ៣០០នាក់ ក្នុង ១ថ្ងៃ ត្រូវបានថៃ ចាប់បញ្ជូនតាម​ច្រកអូរបីជាន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ភាគីថៃ បានចាប់ពលករខ្មែរ បញ្ចូនតាមច្រកអូរបីជាន់ ១ថ្ងៃ ជាង ៣០០នាក់។ ក្នុងចំណោមនោះ ២៣នាក់ ត្រូវបានធ្វើចត្តាឡីស័ក…

បន្ទាយមានជ័យ៖ ភាគីថៃ បានចាប់ពលករខ្មែរ បញ្ចូនតាមច្រកអូរបីជាន់ ១ថ្ងៃ ជាង ៣០០នាក់។ ក្នុងចំណោមនោះ ២៣នាក់ ត្រូវបានធ្វើចត្តាឡីស័ក ដោយ​ជាប់​សង្ស័យ​កើតជំងឺកូវីដ១៩ កាលពី​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ច្រកព្រំដែនអូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា ចាប់ពីម៉ោង ១២យប់ ដល់ ១១ ព្រឹក​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃ បានចាប់បញ្ជូនពលករខ្មែរ តាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួនជាង​ ៣០០នាក់ ក្នុងមាន ស្ត្រី ១៥០នាក់។ ក្នុងនោះ មាន ២៣នាក់ ( ស្រី៣នាក់ និងកុមារម្នាក់ ) ជាប់សង្ស័យឆ្លងជំងឺកូវីដ១៩ ត្រូវបាន​បញ្ជូនទៅ​ធ្វើចត្តាឡីស័ក នៅ​មន្ទីរពេទ្យបង្អែក​ក្រុងប៉ោយប៉ែត​។ ​កាលពី​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃ បានចាប់បញ្ជូនពលរដ្ឋខ្មែរ តាមច្រកអូរបីជាន់ មានចំនួន ២៩៧នាក់ ( ស្រី ១៣៦នាក់ )។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ពលករចំណាកស្រុក ដែលភាគីថៃ ចាប់បញ្ជូន​តាមច្រកអូរបីជាន់ ត្រូវបាន​មន្ត្រីចត្តាឡីស័កកម្ពុជា ចាំទទួល ដែលរួមមានក្រុមគ្រូពេទ្យ​សហការជាមួយកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ និងកម្លាំងនគរបាល​ការពារព្រំដែនគោក។ ពលករចំណាកស្រុកទាំងនោះ ត្រូវ​បានត្រួតពិនិត្យ​ពិនិត្យ ដោយធ្វើចត្តាឡីស័ក ដោយវាស់កំដៅ ហើយ​បើសិនជាជាប់សង្ស័យ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងអ្នកដែលមិនជាប់សង្ស័យ ត្រូវធ្វើការអប់រំណែនាំ អោយបញ្ឈប់សកម្មភាពឆ្លងដែន ដោយខុសច្បាប់ ដែលប្រឈមគ្រោះថ្នាក់ ដោយមិន​ត្រូវចាញ់បោកមេខ្យល់ សុំអោយត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវដោះសំលៀកបំពាក់​បោកគក់អោយបានស្អាត និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ ដោយមិនអោយ​ក្រុមគ្រួសារមកជិតស្និទ្ធស្នាល និងត្រូវ​ពាក់ម៉ាស់ លាងដៃដោយអាកុលសាប៊ូ អោយបានស្អាត​គ្រប់ពេល ដោយអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បី​បង្ការ និងទប់ស្កាត់កូវីដ១៩៕ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ