ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ម្នាក់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ បោះ​លុយ​២០០​ដុល្លារ​ព្យាយាម​បើក​រត់គេច​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​បាន​បាក់ជើង​ខាងឆ្វេង​ម្ខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ឈប់​ភ្លើងស្តុប ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក ហើយ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស ជនជាតិ​ចិន​ម្នាក់ បើក​មក​បុក​ពីក្រោយ​ពេញទំហឹង ហើយ​កង់​បី​ឥណ្ឌា​របស់​គាត់​ក៏​ជ្រុល​ទៅ​បុក​រថ​ន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ខាង​មុខ​ប​បន្ត​ទៀត​។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​បាន​បាក់ជើង​ខាងឆ្វេង​ម្ខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ឈប់​ភ្លើងស្តុប ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក ហើយ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស ជនជាតិ​ចិន​ម្នាក់ បើក​មក​បុក​ពីក្រោយ​ពេញទំហឹង ហើយ​កង់​បី​ឥណ្ឌា​របស់​គាត់​ក៏​ជ្រុល​ទៅ​បុក​រថ​ន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ខាង​មុខ​ប​បន្ត​ទៀត​។

ភ្លាម​នោះ​បុរស​ជនជាតិ​ចិន​ជា​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បោះ​លុយ​ចំនួន ២០០​ដុល្លារ ទៅ​លើ​ដី រួច​ហើយ​បើក​ចេញពី​ន្លែ​ង​កើតហេតុ​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​ខាង​បានឃើញ និង​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ទៅ​ដល់​ផ្លូវ​ម៉ៅ​សេ​ទុង ខាងកើត​ភ្លើងស្តុប​បូ​គោ​ទើប​ដេញ​តាម​ទាន់ ដោយ​ទប់​កំហឹង​មិន​បាន​ៗ យក​ដុំ​ថ្ម​គប់ បែក​កញ្ចក់​មួយ​ផ្ទាំង ទើបបាន​ប្រគល់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​មក​យក​ទៅ​វិញ​ធ្វើការ​ដោះស្រាយ​គ្នា​។

ករណី​គ្រោះថ្នាក់ ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភ្លើងស្តុប​វិទ្យាល័យ​បឹង​ត្របែក ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។ បុរស​រង​គ្រោះ​ដែល​បាក់ជើង​ម្ខាង​ខាងឆ្វេង​ម្ខាង និង​រង​របួសធ្ងន់​មានឈ្មោះ រស់ ពាណិជ្ជ អាយុ​២៥​ឆ្នាំ មុខរបរ​រត់​កង់​បី​ឥណ្ឌា មាន​ទីលំនៅ​ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល ចំណែកឯ​បុរស​ជនជាតិ​ចិន ជា​អ្នក​បើករថយន្ត​បង្ក​មិន​ត្រូវ​បាន​ស្គាល់​អំពី​អត្តសញ្ញាណ​ឡើយ​។

មុន​ពេល​កើតហេតុ កង់​បី​ឥណ្ឌា​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AJ-៨៤៧៥ មួយ​គ្រឿង នៅ​ឈប់​ភ្លើងស្តុប​ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៥០៨៦ មួយ​គ្រឿង​ដែល​ល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង និង​បន្ត​ទៅ​បុក​រថយន្ត​ម៉ាក​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BG-០៣៣៧ ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប​ខាង​មុខ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​បុរស​អ្នក​រត់​កង់​គៀប​ជាប់​ក្នុង​កង់​បី ហើយ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​ក្លែង​កើតហេតុ​នាំ​គ្នា​គាស់​យក​ចេញ និង​បញ្ជូន​តាម​កង់​បី​យក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​បុរស​ជនជាតិ​ចិន ម្នាក់​ខាងលើ​បង្ក​គ្រោះថ្នាក់​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់ជើង​ខាងឆ្វេង​ម្ខាង​រង​របួសធ្ងន់ ហើយ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ក្រពឹត​ផ្នែក​ខាងក្រោយ​រង​ការ​ខូចខាត​ដែរ​នោះ បុរស​ជនជាតិ​ចិន​រូប​នោះ មិន​បាន​ឈប់​ចុះ​មើល និង ធ្វើការ​ដោះស្រាយ​គ្នា​ទេ ដោយ​បាន​បោះ​លុយ​ចំនួន ២០០​ដុល្លារ​ទៅ​លើ​ដី រួច​ហើយ​បើករថយន្ត​បន្តដំណើរ​ចេញ​ទៅ​ទៀត បាត់​យ៉ាង​លឿន​ក្នុង​បំណង​ព្យាយាម​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​។

ដោយ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ខាងលើ​ធ្វើ​ទ​ង្វើ​រ​បែប​នេះ អ្នក​ឃើញ​ហេតុការណ៍​នៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ទៅ​ដល់​ផ្លូវ​ម៉ៅ​សេ​ទុង ម្តុំ​ខាង​កើ​ស្តុ​បបូ​គោ ទើប​នាំ​គ្នា​ដេញ​តាម​ទាន់ និង​ឃាត់​ជាប់ ដោយ​ទំនងជា​ទប់​កំហឹង​មិន​បាន​ក៏​យក​ដុំ​ថ្ម​មួយ​ដុំ​គប់​បែក​កញ្ចក់​ចំហៀង​ខាងក្រោយ​មួយ​ផ្ទាំង បណ្តាល​ឱ្យ​បែក និង​ប្រគល់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ដែល​នៅ​ឈរជើង​នៅ​គោលដៅ​ក្បែរ​នោះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន​ក៏​បាន​មក​នាំ​ខ្លួន​បុរស​ជនជាតិ​ចិន និង រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​បង្ក​យក​ទៅ​កាន់​ចំណុច​ភ្លើងស្តុប​ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក​ជា​កន្លែង​កើតហេតុ និង​បាន​នាំ​ទាំង​កង់​បី​ឥណ្ឌា​របស់​បុរស​រង​គ្រោះ និង​រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ទៀត (​រថយន្ត ២​គ្រឿង និង​កង់​បី​ឥណ្ឌា ១​គ្រឿង សរុប ៣​គ្រឿង​) យក​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ