ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមានជនខិលខូច ដែលបង្កបញ្ហា ពាក់ព័ន្ធជម្លោះដីធ្លី នៅម៉ាឡៃ ត្រូវប្រញាប់ដកខ្លួនឲ្យឆ្ងាយ!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ «ជនខិលខូចដែលបង្ក​បញ្ហាទីនេះ ប្រញាប់ដកខ្លួនឲ្យ​ឆ្ងាយ ឈប់លូកលាន់ទៀត កុំឲ្យ​រាំងស្ទះ​ដំណើរការអភិវឌ្ឍន៍» នេះជាការលើកឡើងរបស់​លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ក្នុងពិធីសែនព្រេន…

ខេត្តបន្ទាយមានជ័យ៖ «ជនខិលខូចដែលបង្ក​បញ្ហាទីនេះ ប្រញាប់ដកខ្លួនឲ្យ​ឆ្ងាយ ឈប់លូកលាន់ទៀត កុំឲ្យ​រាំងស្ទះ​ដំណើរការអភិវឌ្ឍន៍» នេះជាការលើកឡើងរបស់​លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ក្នុងពិធីសែនព្រេន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីឲ្យ​ក្រុមការងារ ចុះវាស់វែងដីធ្លី ផ្តល់ជូន​ប្រជាពលរដ្ឋ ១២០០គ្រួសារ នៅក្នុងចំណុចបឹងជង្រុក និងចំណុច ៦៧១ ស្ថិតក្នុង​ឃុំទួលពង្រ  ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីជួបជុំនេះ អញ្ជើញចូលរួមពីលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋា ននិងកម្លាំងស៊ីម៉ាក រួមជាមួយបងប្អូនប្រជាពលរដ្ឋ កាលពី​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។​

លោក ប៉ាន់ខែម ប៊ុនថន បានដឹកនាំការសម្របសម្រួល ឈានទៅបញ្ចប់ជម្លោះ​​ដីទំនាស់ដ៏រ៉ាំរ៉ៃ​ជាង​ ១០ឆ្នាំនេះ តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ។ ការ​​ដោះស្រាយបញ្ហាដីធ្លីនេះ​​ ប្រើ​រយៈពេល​ជាង ០១ខែ ក្នុងការចុះសម្របសម្រួល ដោយក្រុមការងារខុទ្ទកាល័យសម្ដេចតេជោ និងក្រុមការងាររដ្ឋបាល​ខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ ព្រមទាំង​កងកម្លាំងប្រដាប់។

ក្នុងការអភិវឌ្ឍន៍មូលដ្ឋានថ្មីសម័យតេជោសន្តិភាព ជូនប្រជាពលរដ្ឋចំនួន ១២០០គ្រួសារ ដែលបានសែនព្រេនបួងសួងសុំសេចក្តីសុខ នៅពេលនេះ ធ្វើឡើង នៅលើផ្ទៃប្រមាណជាង ៣០០ហិចតា នៅក្នុងចំណុចបឹងជង្រុក និងចំណុច៦៧១ ឃុំទួលពង្រ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់​សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជាចំណងដៃនៃការអភិវឌ្ឍន៍មូលដ្ឋាន។

តាមគម្រោង ការអភិវឌ្ឍន៍មូលដ្ឋានថ្មីសម័យតេជោសន្តិភាព នៅតំបន់នេះ នឹងត្រូវ​ប្រែ​ក្លាយឲ្យ​ទៅជាតំបន់ទីប្រជុំជន មានសាលារៀន មណ្ឌលសុខភាព អគ្គិសនី ប្រភពទឹក ផ្លូវល្អ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត​៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ