ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​វិធី​ទាំងនេះ អ្នក​នឹង​មិន​បារម្ភ​ពី​ការ​ខ្វះ​ទឹកដោះ​ឱ្យ​កូន​បៅ​ទៀត​ទេ !

3 ឆ្នាំ មុន

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ អាច​ផ្តល់​ភាព​តានតឹង​ដល់​អ្នក​ម្តាយ​ដំបូង ជា​ពិសេស​ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​ការ​ផលិត​ទឹកដោះ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ទារក​រីករាយ និង​មាន​សុខភាព​ល្អ ។ មិន​ដូច​ការ​បំបៅ​ដោយ​ទឹកដោះគោ ដែល​អ្នក​អាច​ប្រាប់​បាន​ច្បាស់​ថា​តើ​កូន​របស់​អ្នក​កំពុង​បៅ​បាន​ប៉ុនណា ការ​បៅ​ដោយ​ទឹកដោះ​ម្តាយ គឺ​មិន​អាច​មើល​ដឹង​ថា…

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ អាច​ផ្តល់​ភាព​តានតឹង​ដល់​អ្នក​ម្តាយ​ដំបូង ជា​ពិសេស​ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​ការ​ផលិត​ទឹកដោះ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ទារក​រីករាយ និង​មាន​សុខភាព​ល្អ ។ មិន​ដូច​ការ​បំបៅ​ដោយ​ទឹកដោះគោ ដែល​អ្នក​អាច​ប្រាប់​បាន​ច្បាស់​ថា​តើ​កូន​របស់​អ្នក​កំពុង​បៅ​បាន​ប៉ុនណា ការ​បៅ​ដោយ​ទឹកដោះ​ម្តាយ គឺ​មិន​អាច​មើល​ដឹង​ថា កូន​បៅ​បាន​ប៉ុនណា​ទេ ។

ប្រសិនបើ​អ្នក​មិន​អាច​ផលិត​ទឹកដោះ​បាន​គ្រប់គ្រាន់​សម្រាប់​កូន​អ្នក​ទេ​នោះ វា​គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ហើយ ។ ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​បង្កើន​បរិមាណ​ទឹកដោះ​សម្រាប់​កូន​បៅ ៖

-​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​បៅ​ឱ្យ​អស់ពី​ដោះ​ម្ខាង​ៗ រាល់ដង ដោយ​មិនមែន​គិត​ពី​ម៉ោង​ដែល​ត្រូវ​បញ្ចប់​ការ​បៅ ។
-​ឱ្យ​កូន​បៅ​រាល់ពេល​ដែល​កូន​ចង់​បៅ (​ជា​ទូទៅ​រាល់ ២ ទៅ ៣​ម៉ោង​ម្តង​នៅ​ខែ​ដំបូង​) ។ ជៀសវាង​ការ​ពន្យា​ពេល​យូរ​ៗ​ពេក ​។ -​ចៀសវាង​ការ​បំពេញបន្ថែម​ជាមួយនឹង​ម្សៅ​ទឹកដោះគោ លើកលែងតែ​គ្រូពេទ្យ​យល់​ថា វា​ចាំបាច់​សម្រាប់​កូន​របស់​អ្នក​ក្នុង​ការ​ឡើង​ទម្ងន់ ។
-​គួរតែ​បូមទឹក​ដោះ​រាល់ពេល​ដែល​កូន​បៅ​បាន​តិច ។ ការ​ធ្វើ​បែប​នេះ​ជួយ​បង្កើន​ការ​ផលិត​ទឹកដោះ ។

-​សម្រាក និង​ញ៉ាំ​ឱ្យ​បាន​គ្រប់គ្រាន់ ។ អ្នក​ម្តាយ​ដែល​មិនសូវ​ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់ មិន​អាច​ផលិត​ទឹកដោះ​បាន​ច្រើន​នោះ​ទេ ។
-​ចុង​ក្រោយ ហើយ​ក៏​ជា​ចំណុច​សំខាន់​ដែរ​នោះ គឺ​អ្នក​ម្តាយ​ត្រូវ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ព្រោះថា ទឹកដោះ គឺ​មាន​សារជាតិ​ទឹក​ច្រើន ។ ប្រសិនបើ​ទទួលទាន​ទឹក​តិចតួច ការ​ផលិត​ទឹកដោះ​ក៏​មិន​បាន​ល្អ​ដែរ ៕ ប្រភព ៖ whattoexpect

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ