លោក Tuchel ​ថា កីឡាករ​បិសាច​ក្រហម​ម្នាក់​អាចបំផ្លាញក្តីសង្ឃឹម​​ក្រុមPSG នារាត្រីនេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក Tuchel ​ថា កីឡាករ​បិសាច​ក្រហម​ម្នាក់​អាចបំផ្លាញក្តីសង្ឃឹម​​ក្រុមPSG នារាត្រីនេះ

1 ខែ មុន

បារាំង ៖ លោក Thomas Tuchel អ្នកចាត់ការ​ទូទៅ​ក្រុម Paris St Germain បង្ហាញ​ក្តី​បារម្ភ…

បារាំង ៖ លោក Thomas Tuchel អ្នកចាត់ការ​ទូទៅ​ក្រុម Paris St Germain បង្ហាញ​ក្តី​បារម្ភ ចំពោះ​កីឡាករ Marcus Rashford របស់​ក្រុម Manchester United ដែល​នឹង​អាច​បំផ្លាញ​ក្តី​សង្ឃឹម​ឈាន​ទៅ​វគ្គ ១៦​ក្រុម​ពានរង្វាន់ Champions League របស់​ក្រុម​លោក​ម្តងទៀត​។

សូម​រំលឹក​ថា Rashford គឺជា​អ្នករក​គ្រាប់​ជ័យជម្នះ​ចុង​ម៉ោង កាលពី​ជំនួប​ជុំ​ទី​១ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ​ទឹកដី​បារាំង កាលពី​ខែតុលា​កន្លង​ទៅ​។ ខណៈ​ដែល​ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ ២៣​ឆ្នាំ​រូប​នេះ ក៏​ជា​អ្នករក​គ្រាប់​ជ័យជម្នះ​នៅ​ចុង​ម៉ោង ដោយ​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ទម្លាក់ PSG ត្រឹម​វគ្គ​១៦​ក្រុម​ពានរង្វាន់​នេះ កាលពី​រដូវ​កាល ២០១៨-១៩ នៅ​លើ​ទឹក​បារាំង​ផង​ដែរ​។

PSG នឹង​ត្រូវ​តតាំង​ជាមួយ​ម្ចាស់ផ្ទះ Man UTD លើ​ទឹកដី Old Trafford នា​រាត្រី​នេះ ហើយ​មុន​ជំនួប​នេះ លោក Thomas Tuchel បាន​និយាយ​ថា «​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​របស់​គេ​ទល់​នឹង​ពួក​យើង​គឺ​មានការ​រំខាន​ខ្លាំង​បំផុត​។ គេ​ជា​កីឡាករ​វ័យក្មេង ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​នៅ​លើ​ទីលាន​យ៉ាង​ខ្លាំង​។ គេ​គឺជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​ដល់​គូប្រកួត ជាមួយ​ល្បឿន សមត្ថភាព​គ្រប់គ្រង​បាល់ និង​ការ​បញ្ចប់​ទី ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​»៕ (​ដកស្រង់​ចេញពី Mirror)

តារាង​ពិន្ទុ​ពូ​ល H
ការ​ប្រកួត​កាលពី​រដូវ​កាល ២០១៨-១៩