ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បីតែលើទឹកក៏បុកគ្នាដូចរន្ទះ​ដែរ បាត់ជីវិតនាង​ក្រមុំ​ម្នាក់​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ គ្រោះថ្នាក់​ចរាចរណ៍​មិន​ថា ​ផ្លូវអាកាស ផ្លូវគោក ឫ​ផ្លូវទឹក​នោះ​ទេ តែងតែ​កើត​មាន​ជា​រៀង​រហូត ប្រសិនបើ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើក​បរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។ ជាក់ស្ដែង…

ខេត្តពោធិ៍សាត់ ​៖ គ្រោះថ្នាក់​ចរាចរណ៍​មិន​ថា ​ផ្លូវអាកាស ផ្លូវគោក ឫ​ផ្លូវទឹក​នោះ​ទេ តែងតែ​កើត​មាន​ជា​រៀង​រហូត ប្រសិនបើ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើក​បរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​។

ជាក់ស្ដែង ​កាលពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា វេលា​ម៉ោង​២០​និង​២០​នាទី​យប់ នៅ​ផ្លូវទឹក​ឃុំ​កំពង់​ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ទូក​បំពាក់​ម៉ាស៊ីន​ពីរ​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ធ្លាក់ទឹក​​រហូតបាត់បង់ជីវិត​​យ៉ាង​អាណោច​អា​ធ​ម​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ​ មាន​ទូក​បំពាក់​ម៉ាស៊ីន​ពីរ​គ្រឿង បាន​បើក​លើ​ផ្លូវទឹក​ទាំង​យប់​ងងឹត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ មក​ដល់​ចំណុច​កើតហេតុ​ភូមិ​ទី​១ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ធ្លាក់ទឹក​បាត់បង់ជីវិត រីឯ​ភាគី​ម្ខាង​ទៀត​បើក​គេចខ្លួន​បាត់​ស្រមោល​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​បង្ក​ទំនងជា​ស្រវឹងស្រា​ហើយ​អាច​បើក​លឿន​ខុស​ពី​ធម្មតា ។ ដោយសារ​ផ្លូវ​ទឹកតូច​ចង្អៀត​ ហើយ​យប់​ងងឹត​មើល​មិនឃើញ​ទៀត​នោះ បណ្ដាល​ឲ្យ​បុក​គ្នា​តែ​ម្ដង​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ លឿង ធី​លុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​មិន​ទាន់​មាន​ប្ដី​) រស់នៅ​ភូមិ​ទី​១​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ មាន​ស្នាម​រយៈ​លើ​សៀតផ្កា​ខាងស្ដាំ​ដូច​កាប់​នឹង​កាំបិត​។

ជន​រង​គ្រោះ​បើកទូក​សំប៉ាន​ដាក់​ម៉ាស៊ីន ពេល​បុក​ដំបូង​អាច​ត្រឹមតែ​សន្លប់​ប៉ុណ្ណោះ លុះ​ពេល​ធ្លាក់ទឹក​ក៍​ស្លាប់​តែ​ម្ដង​ទៅ​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។ ​

អត្ថបទសរសេរ ដោយ