សហព័ន្ធ​កីឡា​រាំ​កម្ពុជា ប្រកាស​ពន្យារ​ពេល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​កីឡា​រាំ​កម្ពុជា ប្រកាស​ពន្យារ​ពេល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដែល​តែង​រៀបចំ​ព្រឹត្តិការណ៍ រាត្រី​ស​មោ​លសរ ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​អំពី​ក្បាច់​រាំ​លំដាប់​អន្តរជាតិ​ឱ្យ​មហាជន​បានឃើញ​បាន​ស្គាល់ ជា​ពិសេស​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​ប្រភេទ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​នៅ​កម្ពុជា បាន​ប្រកាស​ថា សហព័ន្ធ​របស់​ខ្លួន​នឹង​មិន​មាន​សកម្មភាព​ដូច​រាល់​ឆ្នាំ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដែល​តែង​រៀបចំ​ព្រឹត្តិការណ៍ រាត្រី​ស​មោ​លសរ ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​អំពី​ក្បាច់​រាំ​លំដាប់​អន្តរជាតិ​ឱ្យ​មហាជន​បានឃើញ​បាន​ស្គាល់ ជា​ពិសេស​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​ប្រភេទ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​នៅ​កម្ពុជា បាន​ប្រកាស​ថា សហព័ន្ធ​របស់​ខ្លួន​នឹង​មិន​មាន​សកម្មភាព​ដូច​រាល់​ឆ្នាំ​នោះ​ទេ នៅ​កុ្ន​ង​ឆ្នាំ​នេះ ។

ការ​ប្រកួត​ដូច​សព្វដង ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥-៦ ធ្នូ ត្រូវ​បាន​ពន្យារពេល និង​មិន​ទាន់​ដឹង​ថា​តើ​អាច​រៀបចំ​នៅ​ពេល​ណា ឬ​មិន​មានការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​នោះ​ឡើយ​។

លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ធ្នូ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ត្រូវ​ពន្យារពេល​ការ​ប្រកួត​ជា​លើក​ទី​២ ដោយ​យោង​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងសុខាភិបាល មិន​អនុ​ញ្ញាត​ឱ្យ​មានការ​ប្រមូលផ្ដុំ​ចាប់ពី​២០​នាក់​ឡើង​ទៅ ។ ដើម្បី​ការពារ​សុវត្ថិភាព និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វី​ដ​-១៩ សហព័ន្ធ​កីឡា​រាំ​កម្ពុជា សុំ​លើក​ការ​ប្រកួត​នេះ នៅ​ពេល​ក្រោយ​ទៀត ។

ការ​សម្រេច​ពន្យារពេល​នេះ លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​រូប​នេះ ក៏​បាន​បង្ហាញ​នូវ​ការ​សោកស្ដាយ​ផង​ដែរ ដែល​បញ្ហា​កូ​វី​ដ​-១៩ បាន​បង្ក​ឱ្យ​សកម្មភាព​កីឡា​រាំ​កម្ពុជា មានការ​រាំងស្ទះ មិន​អាច​រៀប​ចំការ​ប្រកួត​បាន ។ យ៉ាងណាមិញ លោក​ជំទាវ​ក៏​ទទូច​ឱ្យ​កីឡាករ​ទាំងអស់​បន្ត​នូវ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​នៅ​ក្នុងអំឡុងពេល​កំពុង​មាន​ការ​​ពន្យារ​ពេល​នេះ​ផង​ដែរ ។

លោក​ជំទាវ​បន្ត​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន ជា​ពិសេស​យុវជន​យុវតី ឲ្យ​មក​ធ្វើការ​ហ្វឹកហាត់​ផ្ទាល់ ឬ​ក៏​បញ្ជូន​កូនចៅ​មក​ហាត់រៀន ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ មាន​កាយសម្បទា​រឹង​មាំ រូបរាង​ស្រស់​ស្អាត ទន់ភ្លន់ ជា​ពិសេស​ពង្រឹង​បណ្តុះបណ្តាល​យុវជន​ឲ្យ​ក្លាយជា​ក្រុម​ជម្រើសជាតិ ឬ​យុវជន​ថ្នាល​ដើម្បី​ត្រៀម​ការ​ប្រកួត​នានា ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​។

កីឡា​នេះ ក៏​ធ្លាប់​បាន​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ បើ​ទោះជា​មានការ​លើក​ពេល តែ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា កីឡា​មួយ​នេះ នឹង​នៅ​តែ​ពង្រឹង​សមត្ថ​ភាព ដើម្បី​ត្រៀមខ្លួន ក្រោយ​ពេល​កូ​វី​ដ​-១៩ ស្ងប់ស្ងាត់ ៕