ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មជន​ច្រើន​បំផុត​កំពុង​ជាប់​ឃុំឃាំង​នៅ​វៀតណាម

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNATIONAL​ថា ចំនួន​សកម្មជន ដែល​ជាប់​ឃុំឃាំង​នៅ​វៀតណាម ពេល​នេះ​កើន​ច្រើន​ខ្លាំង​បំផុត ។ ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១…

ប្រទេស​វៀតណាម ៖ យោង​តាម​អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNATIONAL​ថា ចំនួន​សកម្មជន ដែល​ជាប់​ឃុំឃាំង​នៅ​វៀតណាម ពេល​នេះ​កើន​ច្រើន​ខ្លាំង​បំផុត ។ ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ ធ្នូ អង្គការ​សិ​ទិ្ធ​មនុស្ស​នោះ ក៏​បាន​ចោទ​ប្រកាន់​វៀតណាម​ដែរ​ថា​ត្រួតពិនិត្យ​លើ FACEBOOK និង GOOGLE ក្នុង​ប្រទេស​អា​ស៊ី
អាគ្នេយ៍​នោះ ។

តាម​របាយការណ៍​ថា​មាន​អ្នកទោស​មនសិ​ការ​យ៉ាងតិច​១៧០​នាក់​នៅ​វៀតណាម ក្នុង​នោះ​ប្រមាណ​ជា​៧០​នាក់ កំពុង​មានទោស​ជាប់គុក ដោយសារ​ការ​សរសេរ​សារ​នានា បង្ហោះ​រិះគន់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម ពិសេស​តាម​FACEBOOK និង GOOGLE ។ AMNESTY
បន្ត​ថា​កាលពីដើម​មាន​ក្ដី​សង្ឃឹមលើ​ការ​បើក​ទូលាយ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ក្នុង​ប្រទេស​នោះ
តាម​បណ្ដាញ​សង្គម​តែ​វា​បាន​ប្រែក្លាយ​ដ៏​រហ័ស​ទៅ​ជា​តំបន់​ដែល​គ្មាន​សិទ្ធិ​មនុស្ស ព្រោះ​រាល់​ការ
ប្រឆាំង​ដោយ​សន្តិវិធី​ឬ​ការ​រិះគន់​រដ្ឋាភិបាល​វៀតណាម តាម​បណ្ដាញ​សង្គម​ត្រូវ​មានការ​​ត្រួត​ពិនិត្យ ។

ចំនួន​បច្ចុប្បន្ន​នៃ​អ្នកទោស​សម្តែង​មតិ​ក្នុង​ប្រទេស​នោះ​កើន​ដល់​កម្រិត​ខ្ពស់​ចាប់តាំងពី​អង្គការ​នោះ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ចាប់ផ្ដើម​រៀបចំ​ចំ​ទិន្នន័យ​ខាង​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​មក។

មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អត្ថា​ធិប្បាយ​ណាមួយ​ពី​ក្រសួងការបរទេស​វៀតណាម​នៅឡើយ​ពី​របាយ៍ការណ៍​នេះ ។ ក៏​ទោះបី​មានការកែទម្រង់​ខាង​សេដ្ឋកិច្ច និង​មានការ​បើកចំហ​ទៅរក​ការ​ផ្លាស់​ប្ដូរ​សង្គម​ក្ដី តែ​បក្ស​កុំ​មុ​យ​នី​ស្តវៀ​តណា​ម​ដែល​កាន់​អំណាច​នៅ​តែ​ត្រួតពិនិត្យ​តឹងតែងលើ​បណ្ដា​សារព័ត៌មាន​ហើយ​មានការ​អនុគ្រោះ​តិច​ណាស់​ដល់​ពួក​ប្រឆាំង និង​បង្កើន​ការ​គាបសង្កត់​លើ​ពួក​ប្រឆាំង​និង​ពួក​សកម្មជន ។

រ៉​យ​ទ័​រ​រាយការណ៍​កាលពី​ខែ​មុន​ថា​អា​ជ្ចា​ធរ​វៀតណាម​បាន​គំរាម FACEBOOK ពី​ការ​បិទ​សេវា​កម្ម ប្រសិនបើ​បណ្ដាញ​សង្ក​ម​នោះ​មិន​ព្រម​ទទួលយក​ការ​ត្រួតពិនិត្យ​បណ្ដា​ខ្លឹមសារ​ន​យោបាយ​​ថែម​ទៀត​ទេ​នោះ និង​ឲ្យ​គោរព​បណ្ដា​ច្បាប់​ក្នុងស្រុក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ