ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ផលិត​ថាម​ពល​អគ្គិសនី​ដើរ​ដោយ​​ពន្លឺព្រះអាទិត្យ​​លើ​ផ្ទៃដី​135​ហិកតា​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ភូមិ​សាន្ដ​ស ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ដែល​បាន​ដំណើរការ​កាលពី​ឆ្នាំ​២០១៩​លើ​ផ្ទៃដី​១៣៥​ហិ​កតា​នោះ មក​ដល់​ពេល​នេះ​សម្រេច​បាន​៩០%​ហើយ ។ នៅ​ថ្ងៃ​ទី​១…

ខេត្តពោធិ៍សាត់ ៖ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ភូមិ​សាន្ដ​ស ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ដែល​បាន​ដំណើរការ​កាលពី​ឆ្នាំ​២០១៩​លើ​ផ្ទៃដី​១៣៥​ហិ​កតា​នោះ មក​ដល់​ពេល​នេះ​សម្រេច​បាន​៩០%​ហើយ ។

នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល អមដំណើរ​ដោយ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​សាងសង់ ដើម្បី​ក្ដាប់​ព័ត៌មាន​ជុំវិញ​ការ​ផលិត​បណ្ដាញ​ថាមពល​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ​នេះ ។

លោក ម៉ៅ សុធា អ្នកគ្រប់គ្រង​ការងារ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ចាប់ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​២០១៩ ដែល​រហូត​មក​ដល់​ដំណាច់ឆ្នាំ​២០២០​នេះ សម្រេច​បាន​៩០%​ហើយ ។ គម្រោង​ចែក​​ចេញ​ជា​២ ៖ ទី​១-​មាន​ទំហំ​៣០​មេ​ហ្កា​វ៉ា​ត់​បាន​ដំណើរការ​១០០%​ហើយ និងទី​២-​មាន​ទំហំ​៦០​មេ​ហ្កា​វ៉ា​ត់​កំពុង​ដំណើរការ​បាន​៥០% នា​ពេល​បច្ចុប្បន្ន​នេះ ។

លោក​ថ្លែង​ទៀត​ថា គម្រោង​ទី​២​ដែល​មាន​ទំហំ​៦០​មេ​ហ្កា​វ៉ា​ត់ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន​ស្នាយ​តិច​គ្រុប ។ ចំពោះ​វិសាលភាព​នៃ​ការ​ប្រើប្រាស់​អាស្រ័យ​លើ​បណ្ដាញ​អគ្គិសនី​កម្ពុជា បើ​អគ្គិសនី​កម្ពុជា​ដាក់​បណ្ដាញ​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស ថាមពល​នឹង​បញ្ជូន​ទៅ​ទូ​ទាំង​ប្រទេស ។

ចំពោះ​ទំហំ​ផ្ទាំង​សូ​ឡា​ដែល​ត្រូវ​ប្រើប្រាស់​មាន​ចំនួន​ជាង​២០​ម៉ឺន​ផ្ទាំង លើ​ផ្ទៃដី​១៣៥​ហិ​កតា ដែល​បច្ចុប្បន្ន​នេះ បាន​ផ្គត់ផ្គង់​ចូល​បណ្ដាញ​ជាតិ​ទំហំ​៦០​មេ​ហ្កា​វ៉ា​ត់ ត​ភ្ជាប់​បណ្ដាញ​ចែកចាយ​ទៅ​អនុ​ស្ថានីយ​ដែល​ទើបនឹង​សាងសង់​នៅ​ក្នុង​ឃុំ​ស្វាយស ស្រុក​ក្រគរ ។ ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ មាន​ទំហំ​សរុប​៩០​មេ​ហ្កា​វ៉ា​ត់ ។

គួរ​រំឭក​ថា មក​ដល់​ពេល​នេះ​កម្ពុជា​មាន​វា​រី​អគ្គិសនី​ចំនួន​៧​កន្លែង​ហើយ ដោយ​៦​កន្លែង​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា គឺ​វា​រី​អគ្គិសនី​ស្ទឹងអា​តៃ ឫស្សី​ជ្រំ កំចាយ គិរី​រម្យ​១ គិរី​រម្យ​៣និង​វា​រី​អគ្គិសនី​តា​តៃ ។ ចំណែក​មួយ​កន្លែង​ទៀតគឺ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិត​នៅ​ខេត្តស្ទឹង​ត្រែង ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ។

កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ រាជរ​ដ្ឋា​ភិបាល​បាន​សម្រេច​ឲ្យ​សាងសង់​កន្លែង​ផលិត​ថា​មពល​អគ្គិសនី​ថ្មី​រួម​មាន វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​នៅ​ឃុំ​ប្រមោយ ស្រុក​វាល​វែង ដែល​អាច​ផលិត​ថាមពល​បាន​៨០​មេ​ហ្កា​វ៉ា​ត់ និង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ក្នុងភូមិ​សាន្ដ​ស ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ​នេះ ដែល​អាច​ផលិត​ថាមពល​បាន​៩០​មេ​ហ្កា​វ៉ា​ត់ ។

សមិទ្ធផល​ទាំង​អស់នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​ផ្នែក​អគ្គិសនី​នៅ​កម្ពុជា ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ