ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឈាម​ច្រមុះ​! ក្រោយ​ឃើញ​ប្អូនស្រី Neymar ​បង្ហោះ​​រូប​សិច​ស៊ី​

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ប្អូនស្រី​របស់​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​លើ​លោក Neymar របស់​ក្រុម Paris Saint-Germain គឺ​នាង Rafaella Santos…

ប្រេ​ស៊ី​ល ៖ ប្អូនស្រី​របស់​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​លើ​លោក Neymar របស់​ក្រុម Paris Saint-Germain គឺ​នាង Rafaella Santos បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ ជា​ពិសេស​បុរស​ៗ ឈាម​ច្រមុះ​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​បាន​ចែកចាយ​រូបភាព​ក្នុង​ឈុត​ប៊ី​គី​នី​នៅ​លើ​ឆ្នេរ​ខ្សាច់ កាលពី​ពេល​ថ្មី​ៗ​នេះ​។

នាង Rafaella ដែល​ជាតា​រា​ម៉ូ​ឌែ​ល បច្ចុប្បន្ន​ឈាន​ដល់​វ័យ ២៤​ឆ្នាំ បាន​ចែករំលែក​រូបភាព​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្លួន កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ ជាមួយ​ឈុត​ប៊ី​គី​នី​ដ៏​សិច​ស៊ី​បំផុត ទៅ​ដល់​អ្នកគាំទ្រ​នៅ​លើ​បណ្តេញ​សង្គម Instagram ដែល​មាន​ចំនួន ៥.៥​លាន​នាក់​របស់​នាង​។ ខណៈ​ដែល​រូបភាព​ទាំងនោះ ទទួល​បានការ​ចុច Like មិន​ក្រោម​២០​ម៉ឺន​នាក់​ឡើយ ជាមួយនឹង​ការ​បញ្ចេញមតិ​យ៉ាងច្រើន​ពី​សំណាក់​អ្នកគាំទ្រ ជា​ពិសេស​បុរស​ៗ​តែ​ម្តង​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​សម្រាប់ Rafaella Santos ក្នុង​ការ​បង្ហាញ​រូបភាព​បែប​នេះ ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន ដោយ​ជា​រឿយ​ៗ​នាង​តែងតែបាន​ចែក​រំលែក​​រូបភាព​សិច​ស៊ី​ជា​ច្រើន កាលពី​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ