ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​តាម​ហាង​ផឹកស៊ី​ពេល​យប់​នៅ​រដូវ​កាល​កូ​វីត​កំពុង​វាយលុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានភាព​តាម​ហាង​នា​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ គេសង្កេតឃើញ​ថា ហាង​ផឹកស៊ី​ខ្លះ​មាន​មនុស្ស​ចូល​ច្រើន​គួរសម​ដែរ តែ​ហាង​ខ្លះ​ស្ងាត់​អត់​សូវ​មាន​ភ្ញៀវ​ទេ ហើយ​តាម​ហាង​នី​​មួយ​ៗ…

រាជធានីភ្នំពេញ ៖ ស្ថានភាព​តាម​ហាង​នា​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅនេះ គេសង្កេតឃើញ​ថា ហាង​ផឹកស៊ី​ខ្លះ​មាន​មនុស្ស​ចូល​ច្រើន​គួរសម​ដែរ តែ​ហាង​ខ្លះ​ស្ងាត់​អត់​សូវ​មាន​ភ្ញៀវ​ទេ ហើយ​តាម​ហាង​នី​​មួយ​ៗ ​បើសិនជា​ហាង​ធំ​ៗ​មាន​វាស់​កំ​ដៅ បាញ់​អាល់កុល​ត្រឹមត្រូវ និង​ការ​ដាក់​តុ​មាន​រក្សា​គម្លាត តែ​ហាង​ផឹកស៊ី​តូច​ៗ​វិញ​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឡើយ ។​

ដោយឡែក​ហាង​ម៉ាស្សា​មួយ​ចំនួន​ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ណែនាំ​ឲ្យ​បិទ​ផ្អាក​ដំណើរ​ការ​មួយ​រយៈ​ក៏​បាន​បិទ ពេល​អាជ្ញាធរ​ចេញ​ទៅ​បាត់​ នៅ​តែ​លួច​បើក​ដំណើរការ​ធម្មតា​វិញ ។ ក្លិ​ប​​កម្សាន្ត​បិទ​ស្ទើរ​ទាំងអស់​ មាន​តែ​តិចតួច​ប៉ុណ្ណោះ​ដែល​លួច​បើក​ដំណើរការ​ធម្មតា ។

សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ងាក​មក​ជួបជុំ​ផឹកស៊ី​តាម​ផ្ទះ​វិញ មិនសូវ​ចូល​ហាង ទេ​។ តាម​ផ្លូវ​ក៏​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ​​នៅ​ពេល​យប់ដែរ​ មាន​តែ​ក្បាល​ព្រលប់ លុះ​ពេល​យប់​ជ្រៅ​គឺ​រៀង​ស្ងាត់ គឺ​មាន​អ្នក​ធ្វើ​ដំណើរ​ប្រមាណ​៥០​ភាគរយ ហើយ​អ្នក​ដើរហើរ​នោះ​ភាគច្រើន​ជា​ក្មេង​ស្ទាវ ចំណែក​មនុស្ស​ចាស់​និង​វ័យ​កណ្តាល​គឺ​មិនសូវ​មាន​ទេ ។

ទាក់ទិននឹងបញ្ហាខាងលើ​នេះ ត្រូវបានគេលើកឡើង​ថា អ្នកខ្លាច​នៅ​តែ​ខ្លាច អ្នក​មិន​ខ្លាច​នៅ​តែ​មិន​ខ្លាច​ដដែល ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ