ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ ប្រកាស​ពន្យារពេល​​​គ្មាន​កាល​កំណត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ដណ្ដើម​ពានរង្វាន់​ហ្គេ​ន​ស​ប៊ឺ​គ រដូវ​កាល​ទី​៥​ឆ្នាំ​២០២០​ដែល​គ្រោង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ខាង​មុខ​នេះ បាន​សម្រេច​ពន្យារ​ពេល​ដោយ​គ្មាន​ការ​កំណត់​ដោយសារមានការ​កើតឡើង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ២៨ វិច្ឆិកា ដែល​ជា​ថ្ងៃ​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​ចូលសហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ដណ្ដើម​ពានរង្វាន់​ហ្គេ​ន​ស​ប៊ឺ​គ រដូវ​កាល​ទី​៥​ឆ្នាំ​២០២០​ដែល​គ្រោង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ខាង​មុខ​នេះ បាន​សម្រេច​ពន្យារ​ពេល​ដោយ​គ្មាន​ការ​កំណត់​ដោយសារមានការ​កើតឡើង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ២៨ វិច្ឆិកា ដែល​ជា​ថ្ងៃ​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​ចូលសហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា ។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ហ្គេ​ន​ស​ប៊ឺ​គ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦​មក​​ម៉្លេះ​​ដោយ​កាល​ណោះ​មាន​៣២​ក្រុម​ចូលរួម ។ ម្ចាស់​ជើងឯក​រដូវ​កាល​ទី​១​បាន​ទៅ​លើ​ក្រុម​ដា​នី​ញែ​ល​អេ​ហ្វ​ស៊ី​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​រដូវ​កាល​ទី​២​វិញ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧ មាន​៣២​ក្រុម​ចូលរួម ហើយ​តំណែង​ជា​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម​3G​អេ​ហ្វ​ស៊ី ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១​ម៉ឺន​៥​ពាន់​ដុល្លារ ។

រីឯ​រដូវ​កាល​ទី​៣​ឆ្នាំ​២០១៨ មាន​រហូត​ទៅ​ដល់​៤៨​ក្រុម​ចូលរួម ហើយ​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម​កណ្ដុរស អេ​ហ្វ​ស៊ី ទទួល​បាន​ប្រាក់​រង្វាន់​១​ម៉ឺន​៥​ពាន់​ដុល្លារ និង​រដូវ​កាល​ទី​៤​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៩​មាន​៣២​ក្រុម​ចូលរួម ហើយ​តំណែង​ជា​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម​ថោ​ន​ស្ព័ត ទទួល​បាន​ប្រាក់​រង្វាន់​១​ម៉ឺន​៥​ពាន​ដុល្លារ​។ ដោយឡែក​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ទី​៥​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០​នេះ​មាន​៣២​ក្រុម​ចូលរួម ហើយ​ចំពោះ​ប្រាក់​រង្វាន់​វិញ​គឺ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ដដែល ប៉ុន្តែ​ពេល​នេះ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​សម្រេច​ពន្យារពេល​ដោយ​គ្មាន​ការ​កំណត់​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា លោក ថោ​ង ប្រសើរ តំណាង​ទីផ្សារ​កីឡា​របស់​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា​CBS​បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​រដូវ​កាល​ទី​៥​គ្រោង​ធ្វើ​នៅ​លើ​ទីលាន T-Sport រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ ។ លោក​ថា អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ដំណើរ​ការ​ទៅ​បាន​ដោយសារ​តែ​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ហ្គេ​ន​ស​ប៊ឺ​គនិង​មានការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ លោក​បន្ត​ថា ក្នុង​ចំណោម​៣២​ក្រុម​ដែល​បាន​ឡើង​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​នេះ សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​បណ្ដា​ខេត្ត​រួច​មក​ហើយ​។

លោក តែ រតនៈ ប្រធាន​ទីផ្សារ​ទូរទស្សន៍ MYTV ឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​នេះ​លោក​សង្កេត​ឃើញ​មាន​ក្រុម​ប្លែក​ៗ​ជា​ច្រើន​ចូលរួម ។ ទាំង​អស់នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា វិស័យ​កីឡាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទោះបី​ស្ថិត​នៅ​ក្នុង​បរិបទ​កំពុង​តែ​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ក៏​ដោយ ។

ប៉ុន្តែ​យើង​រឹតតែ​មិន​អាច​ធ្វេសប្រហែស​នោះ​ដែរ ត្រូវ​តែ​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ទាំងអស់​គ្នា​។ លោក​ជឿជាក់​ថា ហ្គេ​ន​ស​ប៊ឺ​ក និង​MYTV​នឹង​ពួតដៃគ្នា​សហការ​បន្ថែម​ទៀត​ដើម្បី​រុញច្រាន​ឱ្យ​សកម្មភាព​កីឡាបាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ស្រប​ទៅ​តាម​អនុ​សាសន៍​​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ