ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្ចាស់​វី​ដេ​អូ សុំ​ទោស​! ដែល​ថត​រថយន្ត​សង្គ្រោះ​មក​ទទួល​បុរស​ម្នាក់ ធ្វើ​ឲ្យ​ជ្រួលច្របល់​ម្តុំ​ផ្សារ​អូរ​ឫស្សី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ នារី​ម្នាក់​ជា​អា​ជីករ​លក់​ម៉ូតូ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanthol Lay នៅ​ពេល​ឃើញ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​មក​ទទួលយក​បុរស​ម្នាក់…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ នារី​ម្នាក់​ជា​អា​ជីករ​លក់​ម៉ូតូ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanthol Lay នៅ​ពេល​ឃើញ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​មក​ទទួលយក​បុរស​ម្នាក់ នៅ​លើ​ផ្លូវ ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ម្តុំ​ផ្សារ​អូរ​ឫស្សី នារី​រូប​នោះ​បាន​ទាញ​ទូរស័ព្ទ​ដៃ​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ភ្លាម​ៗ​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជិត​២​ម៉ឺន​នាក់(19K) ក្នុងរយៈពេលជិត១៩នាទី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ ពេញម្តុំ​ផ្សារ​អូរ​ឫស្សី ។

យ៉ាងណា រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ គណនី​ហ្វេ​ស​ប៊ុ​ក Chanthol Lay បាន​លុប​វី​ដេ​អូ​ដែល​ផ្សាយ​ផ្ទាល់​ពី​រថយន្ត​ពេទ្យ​នោះ​វិញ​ហើយ និង​ចេញ​វី​ដេ​អូ​មួយទៀត ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ផង​ដែរ ។ ប៉ុន្តែ វីដេអូ(ជិត១៩នាទី)នោះ លុបមិនអស់ទេ ដោយសារផេកហ្វេសប៊ុកមួយចំនួនទៀត យកទៅចុះផ្សាយក្នុងហ្វេសប៊ុករបស់ពួកគេ បង្ហោះជាបន្តបន្ទាប់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​ប្រាប់​ថា នា​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​សហការ​ជាមួយ​សាលាសង្កាត់​អូរ​ឫស្សី​ទី​២ ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង មក​ទទួល​បុរស​ម្នាក់​ជា​អ្នកបកប្រែ​ភាសា​ចិន ស្នាក់​នៅ​សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា ដែល​មាន​អាការ​ឡើង​កម្ដៅ​ក្នុង​ខ្លួន បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សុខភាព ។

សូមជម្រាបថា ខណៈពេលកម្ពុជា បាន​កំណត់​ពេលវេលា​១៥​ថ្ងៃ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកានេះ ចូរបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសន្និដ្ឋានអ្វីមួយ មុនការប្រកាសរបស់ក្រសួងសុខាភិបាល​កម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ