ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ,ពលរដ្ឋ ជាពិសេស​ ហ្ម​ដំរី Kaavan ចេញលទ្ធ​ផល​​ហើយ​គឺ​អវិជ្ជ​មាន​​​​ទាំង​​អស់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ មន្ត្រីរាជការ និងបងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេសហ្មដំរី​ ដែល​ពាក់ព័ន្ធ​ទៅ​​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​ វិច្ឆិកា សរុប​ប្រមាណ​ជាង​៤០០​នាក់ មក​ពីពន្ធនាគារ…

ខេត្ត​សៀម​រា​ប ៖ មន្ត្រីរាជការ និងបងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេសហ្មដំរី​ ដែល​ពាក់ព័ន្ធ​ទៅ​​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​ វិច្ឆិកា សរុប​ប្រមាណ​ជាង​៤០០​នាក់ មក​ពីពន្ធនាគារ ,​ បុរី​សៀង ណាំ រួម​ទាំង​ប្រជាពលរដ្ឋ​ស្ម័​គ្រ​​ចិត្ត បាន​ចូលខ្លួន​មក​ធ្វើការ​យក ​(​សំណាក​) នៅ​មណ្ឌលច​ត្តាឡី​ស័ក សាលា​គរុកោសល្យ វិ​ក្រិ​ត្យ​ការ ខេត្តសៀមរាប គិត​ត្រឹម​ថ្ងៃ​ទី​២​ខែធ្នូ​ ឆ្នាំ​២០២០​ នេះ បានចេញ​​លទ្ធផល​អវិជ្ជមាន​ទាំងអស់ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋ​បាល​សាលាខេត្ត ​។

តាម​ការ​បញ្ជាក់​របស់​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាល ខេត្ត​សៀមរាប​បានឱ្យ​ដឹង​ នៅ​១០​ព្រឹក​ថ្ងៃ​ទី​២​ ធ្នូ​ ដដែល​ថា ករណី​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ សហ​គមន៍​២៨​ វិច្ឆិកា មក​ដល់​ត្រឹម​ម៉ោង​១០ និង​១៥​នាទី​នា​ថ្ងៃ​ទី​០២ ​ធ្នូ ឆ្នាំ​២០២០នេះ មាន​បងប្អូន​ជាមន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណ​ជាង​៤០០​នាក់ ព្រម​ទាំងហ្ម​ដំរី ដែល​បាន​ស្ម័​គ្រ​​ចិត្តចូល​មក​យក (​សំណាក​) ធ្វើតេស្ត រក​មេរោគ​កូដ​វីត​១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ។ មួយចំនួន​ទៀត ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទៅ​យក​ដល់ទី​កន្លែង​នៅមណ្ឌល​ពន្ធនាគារ និង ប្រជាពលរដ្ឋ​ដែល​មានការ​ពាក់ព័ន្ធ​នៅ​បុរី​សៀង ​ណាំ​ ផង​ដែរ ហើយ​លទ្ធផលគឺ​អវិជ្ជ​មាន​​​ទាំងអស់​ ។

​លោកក៏​បាន​គូសបញ្ជាក់​ទៀត​ថា ចំពោះ​បងប្អូន​ដែល​បាន​ចូល​មក​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​យក​(​សំណាក​) រួច​ហើយ ក៏​ត្រូវ​បានឱ្យ​វិលត្រឡប់​ទៅ​កាន់​លំនៅ​ឋាន ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅនឹង​ផ្ទះដោយខ្លួនឯង ។ ដោយឡែក ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ចំណាកស្រុក គឺ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​នៅ​ក្នុង​មណ្ឌល សាលា​គរុ​កោ ស​ល្យ​វិ​ក្រិ​ត្យ​ការ​ខេត្ត​សៀមរាបនេះ​តែ​ម្តង ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​បាន​ធ្វើការ​ផ្គត់ផ្គង់​អាហារ​មួយ​.​ថ្ងៃ​៤​ពេល ហើយ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ និង​តាមដាន​សុខភាព​ជា​រៀងរាល់ថ្ងៃ​ផង
​ដែរ ។ រីឯ​បង ប្អូន​ដែល​បាន​ធ្វើច​ត្តាឡី​ស័កនៅ​តាម​ផ្ទះ ក៏​ត្រូវ​ឲ្យ​មានការ​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ តាម​រយៈ​ទូរស័ព្ទ១១៥​ នៅ​ពេល​មាន​បញ្ហា​ក្នុង​ខ្លួន​។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​ខេត្តសៀមរាប ក្រោម​កិច្ច​ដឹកនាំ​របស់លោក ទៀ សីហា អភិបាល​ខេត្ត ក៏​ដូច​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​មិន​នៅ​ស្ងៀម​នោះ​ឡើយ គឺ​បាន​ធ្វើការ​រឹត​បណ្តឹង​នូវ​វិធានការ ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូចជាការ​ណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​បាន​លើកឡើង​ថា ការ​សង្ស័យ​មានវា​ប្រសើរ​ជាង​ថា​អត់​មាន ដើម្បី​បង្កើន​ការទប់ស្កាត់​កុំ​ឲ្យ​មានការ​រីក​រាលដាល​នៅ​ក្នុង​សហ​គម​បន្ត​ទៀត​។

ក្នុង​នោះ លោក ពិន ប្រាកដ ក៏​បាន​លើក​ផង​ដែរ ចំពោះ​បញ្ហា​ហ្មដំរី ជា​ជនជាតិ​អង់គ្លេស​ម្នាក់ នៅ​ពេល​ដឹក​ដំរី​មក​ចុះ​ថត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប កាលពី រសៀល​ថ្ងៃ​ទី​៣០ វិ​ច្ឆ​កា ​នេះ បុរស​ជាហ្មដំរីនោះ យើង​បាន​ចូល​មក​ឱ្យ​យក​(​សំណាក​) ធ្វើតេស្ត រក​មេរោគ​កូដ​វីត​១៩ ដើម្បី​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២​ខែធ្នូ គឺអវិជ្ជមាន​។

បើ​យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម «ហ្វេ​ស​ប៊ុ​ក » ផ្លូវការ​របស់​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​សរសេរ​ថា «បន្ទាប់​ពី​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប មក​ធ្វើតេស្ដ​ចំនួន១៧៤នាក់ ក្នុង​នោះ​ស្រី​ចំនួន​៤៥​នាក់ នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​នេះ លទ្ធផល ​គឺ​អ​វិ​ជ្ជមាន​ទាំងអស់ ហើយ​លោក​ទទូច​ឱ្យ​មានការ​បន្ត​ធ្វើ​ច័​ត្តា​ឡី​ស័ក ក្នុង​រយៈពេល ១៤​ថ្ងៃ ឱ្យ​បាន​ខ្ជាប់ខ្ជួន ត្រឹមត្រូវ និង​ហ្មត់ចត់ តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

អត្ថបទសរសេរ ដោយ