ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំ​រិ​ន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​សន្តិភាព​តាម​រយៈ​ថ្ងៃ​២​ធ្នូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សន្តិភាព​តាម​រយៈ​ថ្ងៃ​២​ធ្នូ ។ ការ​អំពាវនាវ​របស់សម្តេច ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សន្តិភាព​តាម​រយៈ​ថ្ងៃ​២​ធ្នូ ។ ការ​អំពាវនាវ​របស់សម្តេច ហេង សំ​រិ​ន ស្រប​ពេល​កម្ពុជា​អបអរសាទរ​ខួប​លើក​ទី​៤២ ថ្ងៃ​បង្កើត​រណសិរ្ស​២ ធ្នូ ឆ្នាំ​១៩៧៨ ។

យោង​តាម​បណ្តាញ​សង្គម​សម្តេច ហេង សំ​រិ​ន បាន​សរសេរ​ថា​« ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ជា​ខួប​លើក​ទី​៤២ ទិវា​កំណើត «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» មានឈ្មោះ​ដើម​ថា «​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បាន​បង្កើត​ឡើង នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ នៅ​ក្នុង​តំបន់​រំដោះ​នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដក្រចេះ​» ។

សម្តេច​បន្ត​ថា រណសិរ្ស​២​ធ្នូ ជា​កម្លាំង​មហាជន អ្នក​ស្នេហា​ជាតិ គ្រប់​និន្នាការ​នយោបាយ​ដឹកនាំ​បង្កើត​ដោយ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ី​ម សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​ឥស្សរជន​ស្នេហា​ជាតិ​ជា​ច្រើន​ទៀត​ក្នុង​ការ​រំដោះប្រទេស​ជាតិ​ចេញពី​របប​ខ្មែរ ប៉ុ​ល​ពត​ប្រល័យពូជសាសន៍ នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។

សម្តេច​បន្ត​ថា រណសិរ្ស ២​ធ្នូ មិន​ត្រឹមតែ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ឱ្យ​ចាក​ផុត​ពី​មហន្ដរាយ នៃ​របប​អាវ​ខ្មៅ ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​ជួយ​ស្ដារ​កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​មានការ​កែប្រែ​មុខមាត់​ថ្មី​ជា​បន្ដបន្ទាប់ រហូត​ទទួល​បាន​សុខ​សន្តិភាព ឯកភាព​ជាតិ និង​ការ​អភិវឌ្ឍ ដូច​សព្វ​ថ្ងៃនេះ ។ សម្តេច​មាន​២​ធ្នូ ឆ្នាំ​១៩៧៨ ទើប​មាន​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ហើយ​មាន​៧ ខែមករា ឆ្នាំ​១៩៧៩ ទើប​មាន ថ្ងៃនេះ​។ ទំ​រាំ​មាន​ថ្ងៃនេះ យើង​បាន​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ឆ្លងកាត់​ការ​លំបាក​ឧបសគ្គ​រាប់​ម៉ឺន​ជំពូក ។ ឥស្សរជន អតីត​យុទ្ធ​អ្នក​ស្នេហា​ជាតិ​យើង​រាប់​មិន​អស់​បាន​ពលី​កម្ម​អាយុ​ជី​ត​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ដោយ​មិន​ខ្លាច​នឿយហត់ និង​ស្តាយស្រណោះ​អាយុជីវិត​នោះ​ឡើយ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា​« ចូរ​យើង​ទាំងអស់​គ្នា​រួម​គ្នា​ការពារ ថែរក្សា​សន្តិភាព ដែល​យើង​ទទួល​បាន​ដោយ​លំបាក​នេះ ឱ្យ​បាន​គង់វង្ស យូរ​រ​អង្វែង​តរៀង​ទៅ ដើម្បី​ប្រទេស​ជាតិ​យើង​ទទួល​បានការ​អភិវឌ្ឍ​បន្តបន្ទាប់​ឈាន​ទៅ​រក​ភាព​រុងរឿង​ដូច​អារ្យ​ប្រទេស​ក្នុង​ពេល​ខាង​មុខ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ