ហាងឆេងលុយខ្មែរ ខ្សោយកម្លាំងជាងលុយជប៉ុន និងលុយកូរ៉េ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹថា…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹថា…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន និងប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២ខែធ្នូ ឆ្នាំ ២០២០នេះឱ្យដឹថា ១០០យ៉េនជប៉ុន ទិញចូល ៣៨៨៥ រៀល លក់ចេញ ៣៩២៣ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៨០ រៀល និងលក់ចេញតែ ៣៩១៩ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់វុនកូរ៉េ ថ្ងៃនេះដែរ គឺ ១០០វុនកូរ៉េ ទិញចូល ៣៦៧ រៀល លក់ចេញ ៣៧០ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៦៦ រៀល និងលក់ចេញតែ ៣៦៩ រៀលប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយ ចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៥០ រៀល, ១អឺរ៉ូ ទិញចូល ៤៨៨៩ រៀល លក់ចេញ ៤៩៣៨ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៩១ រៀល លក់ចេញ ៣០២១ រៀល ។
ជាមួយគ្នានេះ ១យន់ចិន ទិញចូល ៦១៦ រៀល លក់ចេញ ៦២៣ រៀល ខណៈ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ៣០២៩ រៀល លក់ចេញ ៣០៦០ រៀល ហើយ ១បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៥ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕
ចែករំលែកព័តមាននេះ