ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ឡើយ «​បើ​ឃើញ​ខុស​ប្រាប់ បើ​ឃើញ​ខ្សោយ​ប្រឹង​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​រូប​ប្រាកដ​ណាស់​ថា គ្មាន​នរណា​ម្នាក់​អាច​ចៀស​អំពី​កំហុសឆ្គង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​បាន​សាង​កំហុស តើ​ពួក​គេ​បាន​ងាក​ទៅ​មើល និង​រៀន​ពី​កំហុស​នោះ​ដែរ​ឬទេ? តាម​រយៈ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ម្នាក់​បាន​បកស្រាយ​ថា កុំ​មើល​ស្រាល​បញ្ហា​ដែល​កើត​មាន​ក្នុង​ជីវិត​ឱ្យ​សោះ​។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​រូប​ប្រាកដ​ណាស់​ថា គ្មាន​នរណា​ម្នាក់​អាច​ចៀស​អំពី​កំហុសឆ្គង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​បាន​សាង​កំហុស តើ​ពួក​គេ​បាន​ងាក​ទៅ​មើល និង​រៀន​ពី​កំហុស​នោះ​ដែរ​ឬទេ? តាម​រយៈ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ម្នាក់​បាន​បកស្រាយ​ថា កុំ​មើល​ស្រាល​បញ្ហា​ដែល​កើត​មាន​ក្នុង​ជីវិត​ឱ្យ​សោះ​។

ខាងក្រោម​នេះ​ជា ការ​ដកស្រង់​ឃ្លា ចេញពី​សៀវភៅ បណ្តុំ​ទស្សនៈ ឬ Collection of Philosophy ទំព័រ​ទី​២៩-៣១ បោះពុម្ពផ្សាយ ខែមិថុនា គ​.​ស ២០២០ និពន្ធ​ដោយ​លោក ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី MJQUP CollectionOfPhilosophy LifeAndCompassion​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ដែល​មាន​ប្រជាប្រិយភាព សម្រាប់​យុវជន​គ្រប់​បាន​រូប រូប​នេះ​បាន​បន្ត​ដូច​ខាងក្រោម​ថា ៖

អ្វី​ល្អ​ៗ​ដែល​យើង​មិន​បាន​លើកយក​មក​បង្ហាញ ឬ​និយាយ​ប្រាប់​អ្នក​ដទៃ​ឱ្យ​បាន​រីក​ចម្រើន​នោះ ពុំ​មែន​ជា​កំហុស​នរណា​ក្រៅ​តែ​ពី​ខ្លួន​យើង​ឡើយ គឺ​វា​ជា​កំហុស​របស់​យើង​តែ​ម្តង ដូច្នេះ សូមកុំ​មាន​វិប្បដិសារៈ​ឱ្យ​សោះ​ ។ ផ្ទុយ​ទៅ​វិញ វា​ជា​កំហុស​របស់​គេ​ទៅ​វិញ​ទេ បើ​គេ​មិន​ព្រម​ស្ដាប់​នូវ​គំនិតល្អ​ៗ​ដែល​យើង​បាន​ប្រាប់​។ អ៊ីចឹង​យើង​ក៏​មិន​ចាំបាច់​មាន​វិប្បដិសារៈ​ដែរ​។ អ្វី​ៗ​សុទ្ធតែ​មាន​ហេតុផល​របស់​វា​។

ហេតុផល​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​យើង​អាច​ស្គាល់​ពី​សភាព​ពិត នៃ​នរណា​ម្នាក់​បាន​យ៉ាង​ច្បាស់​។ សេចក្ដី​បរិសុទ្ធ គឺជា​គន្លឹះ​ដ៏​ល្អ​ដើម្បី​ទទួល​បាន​នូវ​កល្យាណមិត្ត ដែល​ពោរពេញ​ដោយ​ភក្ដីភាព​។ ចូរ​មើល​ឱ្យ​ឃើញ​ពី​តម្លៃ​នៃ​ភាព​ស្លូតបូត និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​ដទៃ តាម​រយៈ​ក្រសែភ្នែក និង​ទឹកចិត្ត​របស់​គេ​ ។ ហើយ​យើង​ត្រូវ​ចេះ​អធ្យាស្រ័យ និង​អនុគ្រោះ​ឱ្យ​អ្នក​ដទៃ​នូវ​ទ​ង្វើ​ខុសឆ្គង​របស់​ពួក​គេ ​។ ក៏​ប៉ុន្តែ​យើង​ត្រូវ​ចង​ចាំ​ចំណុច​ទាំង​អស់នោះ​ទុកជា​ការ​ពិសោធ ដើម្បី​កុំឱ្យ​វា​កើតឡើង​ម្តងទៀត​។ ហើយ​អ្វី​ដែល​យើង​ត្រូវ​រៀន​ជា​ចាំបាច់​នោះ គឺ​រៀន​ពី​កង្វះខាត​របស់​ខ្លួនឯង​។

សូមកុំ​ភ្លេច​រាល់​កំហុសឆ្គង​ដែល​ធ្លាប់​កើត​មាន ហើយ​ត្រូវ​តែ​សិក្សា​ឡើង​វិញ​នូវ​រាល់​បញ្ហា និង​ចំណុច​ខ្វះខាត​ទាំងឡាយ​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក​។ កុំ​មើល​ស្រាល​បញ្ហា​ក្នុង​ជីវិត និង​កុំ​បណ្តោយ​តាម​ព្រេងវាសនា ​។ ត្រូវ​ចេះ​យកចិត្តទុកដាក់​គ្រប់​កិច្ចការ​។ ខ្ញុំ​ត្រូវ​តែ​ផ្តល់​ការ​កោតសរសើរ​នូវ​អំពើ​ល្អ និង​អធ្យាស្រ័យ​រាល់​កំហុសឆ្គង ដែល​កើត​មាន​ឡើង ព្រោះថា​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ឡើយ (​នេះ​ជា​ការ​ស្នើ​របស់ខ្ញុំ​ប៉ុណ្ណោះ​)​ ។ ក្នុង​ជីវិត យើង​ម្នាក់​ៗ​ត្រូវ​ចេះ​ផ្តល់​កិត្តិយស​ដល់​ខ្លួនឯង និង​អ្នក​ដែល​សម​នឹង​ទទួល​បាន​កិត្តិយស​នោះ​។ ចូរ​ក្រឡេក​មើល​ជុំវិញ​ខ្លួន​អ្នក មើល​ពី​ជម្រៅ​ចិត្ត​របស់​អ្នក ហើយ​ឈ្វេងយល់​ពី​ខ្លួន​អ្នក​ឱ្យ​ច្បាស់​។

ចូរ​សួរ​ខ្លួន​អ្នក​ថា ហេតុ​អ្វី​បានជា​អ្នកមាន​វត្ត​មាននៅ​ទី​នេះ? ចូរ​រក​ហេតុផល​ឱ្យ​ឃើញ នោះ​អ្នក​នឹង​យល់​ពី​ខ្លួន​អ្នក​កាន់តែ​ច្បាស់​ជាង​មុន​។ ខ្ញុំ​ត្រូវ​តែ​រម្លឹក​ខ្លួនឯង​ជា​និច្ច​ថា ខ្ញុំ​ត្រូវ​តែ​រៀន​ឱ្យ​ដូច​ទៅ​នឹង​រាង​កាយ​របស់ខ្ញុំ​ដែល​លូតលាស់​ដូច្នេះ​ដែរ ហើយ​ក៏​ត្រូវ​តែ​រីក​ចម្រើន​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នោះ​ដែរ​។ រៀនសូត្រ​បាន​ជ្រៅជ្រះ ហើយ​មានចំណេះ​ដឹង​ច្បាស់លាស់ ធ្វើ​ឱ្យ​មនុស្ស​ចេះ​ពិចារណា​។

ការ​ពិចារណា​ថ្លឹងថ្លែង​វែង​ឆ្ងាយ​ធ្វើ​ឱ្យ​មនុស្ស​មាន​ហេតុផល យោគយល់ លើកលែង និង​អនុគ្រោះ​។ ព្រោះថា​យើង​ម្នាក់​រស់នៅ​មិនមែន​ដើម្បី​តែ​រស់រាន​មួយ​មុខ​ឡើយ​។ មាន​បេស​កម្ម​ជា​ច្រើន​ណាស់​ដែល​យើង​ត្រូវធ្វើ​ដើម្បី​មនុស្សជាតិ​៕

អត្ថបទសរសេរ ដោយ