ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ស៊ូ​វ៉ុ​ន​ ប្រទេស​កូរ៉េ​ ផ្តល់​រថយន្ត​ដឹក​សំរាម​១​គ្រឿង និង​ម៉ាស​3​ម៉ឺន​ជូន​​សាលាខេត្ត​សៀមរាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក​អភិបាលក្រុង​ស៊ូ​វ៉ុ​ន Yeom Tae-young ស្វាគមន៍​ឯកអគ្គរាជទូត និង​ប្រតិភូ​ស្ថានទូត​កម្ពុជា​ទៅ​កាន់​ទីក្រុង​ស៊ូ​វ៉ុ​ន ប្រកបដោយ​ភាពរួស​រាយ​និង​រាក់ទាក់ ព្រមទាំង​បាន​ប្រគល់​អំណោយ​ជា​រថយន្ត​ដឹក​សំរាម១​គ្រឿង ព្រមទាំង​ម៉ាស​ចំនួន​៣​ម៉ឺន…

រាជធានី​ភ្នំពេញ ​៖ លោក​អភិបាលក្រុង​ស៊ូ​វ៉ុ​ន Yeom Tae-young ស្វាគមន៍​ឯកអគ្គរាជទូត និង​ប្រតិភូ​ស្ថានទូត​កម្ពុជា​ទៅ​កាន់​ទីក្រុង​ស៊ូ​វ៉ុ​ន ប្រកបដោយ​ភាពរួស​រាយ​និង​រាក់ទាក់ ព្រមទាំង​បាន​ប្រគល់​អំណោយ​ជា​រថយន្ត​ដឹក​សំរាម១​គ្រឿង ព្រមទាំង​ម៉ាស​ចំនួន​៣​ម៉ឺន ជូន​សាលាខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​ជាមួយ​ស៊ូ​វ៉ុ​ន​។

អភិបាលក្រុង​ស៊ូ​វ៉ុ​ន​បាន​លើក​ឡើង​ថា កម្ពុជា​តូច​មែន ប៉ុន្តែ​ពិតជា​មាន​បេះដូង​ដ៏​ធំ​អស្ចារ្យ ដោយ​ទីក្រុង​ស៊ូ​វ៉ុ​ន​ធ្លាប់​បាន​ទទួល​នូវ​អំណោយ​ម៉ាស​ចំនួន​២​ម៉ឺន​ កាលពី​អំឡុង​នៃ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វីត​19 ដំបូង​កាលពី​អំឡុង​ខែ​មិ​នា​កន្លង​មកនេះ ពី​ខេត្តសៀមរាប​កម្ពុជា​យើង​។ គាត់​បាន​អះអាង​ថា​អំពើ​ល្អជា​សប្បុរស​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ប្រជាជន​ទីក្រុង​ស៊ូ​វ៉ុ​ន ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន និង​ត្រូវ​បាន​ចង​ចាំ​ទុក​ក្នុង​ក្រអៅបេះដូង ដែល​នេះ​ហើយ​ជា​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។

ក្រោយ​ពី​ជំងឺ​រាតត្បាត​សកល​នេះ​សាបរលាប​ផុត​ទៅ ទីក្រុង​ស៊ូ​វ៉ុ​ន​នឹង​ចាប់ផ្ដើម​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខេត្តសៀមរាប​យើង លើ​ការ​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត Smart city លើ​វិស័យ​អប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយ​សមន​ស្ស​រីករាយ​បំផុត​។

អាស្រ័យ​ដូចនេះ​ហើយ​បានជា​លោក​អភិបាលក្រុង​ស៊ូ​វ៉ុ​ន បាន​រៀបចំ​ទស្សនកិច្ច​សិក្សា​ជូន​ប្រតិភូ​ស្ថានទូត​កម្ពុជា​ឲ្យ​បាន​ពិនិត្យ​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​សន្តិសុខ​-​សុវត្ថិភាព ដែល​សាលាក្រុង​គ្រប់គ្រង​បាន​យ៉ាង​ណែន​នូវ​ទិន្នន័យ​ក៏​ដូច​ជា​រូបភាព​នៅ​តាម​ដងផ្លូវ ទី​សាធារណៈ​នានា សំដៅ​ផ្ដល់​ឲ្យ​ប្រជាជន​នៅ​ក្រុង​ស៊ូ​វ៉ុ​ន​រស់នៅ ធ្វើការ រក​ទទួលទាន រៀនសូត្រ ប្រកបដោយ​ផាសុកភាព​គួរ​ឱ្យ​ចង់​រស់នៅ​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​រស់នៅ​ធ្វើការ​រៀនសូត្រ​នៅ​ស៊ូ​វ៉ុ​ន ព្រមទាំង​តំបន់​មួយ​ចំនួន​ក្បែរ​ខាង​នោះ​មាន​ចំនួន​ប្រមាណ​ជា 1 ម៉ឺន 5 ពាន់​នាក់​។
ទីក្រុង​ស៊ូ​វ៉ុ​ន ជា​ទីរួមខេត្ត​ខ្យង​គី​ដូ ដែល​ជា​ខេត្ត​ព័ទ្ធ​ជុំវិញ​រដ្ឋធានី​សេ​អ៊ូ​ល​ដូច​ជា​ខេត្តកណ្ដាល​របស់​យើង​អ​ញ្ចឹ​ង​ដែរ និង​មាន​ប្រជាជន​ចំនួន 1,300,000 នាក់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ