ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្អាក​ផាកពិន័យ​ចរាចរណ៍​ រហូត​បញ្ចប់​ព្រឹត្តិការណ៍​​សហគ​មន៍​28​វិច្ឆិកា

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​បទបញ្ជា​ថ្មី​មួយ​ឲ្យ​ផ្អាក​ការ​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ជា​បណ្ដោះអាសន្នរហូត​រង់ចាំ​ព្រឹត្ដិការណ៍ «​សហគមន៍២៨​វិច្ឆិកា​» ត្រូវ​បាន​បិទ​បញ្ចប់ទើប​មានការ​ណែនាំ​ថ្មី…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​បទបញ្ជា​ថ្មី​មួយ​ឲ្យ​ផ្អាក​ការ​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ជា​បណ្ដោះអាសន្នរហូត​រង់ចាំ​ព្រឹត្ដិការណ៍ «​សហគមន៍២៨​វិច្ឆិកា​» ត្រូវ​បាន​បិទ​បញ្ចប់ទើប​មានការ​ណែនាំ​ថ្មី ។

នេះ​បើ​តាម​សារ​សំឡេង​តាម​តេ​ឡេ​ក្រាម​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គ ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​ផ្ញើ​ជូន​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ថ្លែង​ថា ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​ណែនាំ​ថា​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ស្នើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​យើង​អនុវត្ត​ទៅ​លើ​អនុក្រឹត្យ​លេខ​៣៩​នេះ សូម​ធ្វើការ​ផ្អាក​ការ​ផាកពិន័យ​បណ្ដោះអាសន្ន​សិន ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​សង្កត់ធ្ងន់​ថា បើ​ទោះបី​ត្រូវ​ផ្អាក​ការ​ផាកពិន័យ​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រី​នគរបាល​ចរាចរណ៍​ទាំងអស់ ត្រូវ​ប្រចាំការ​នៅ​គោលដៅ​ដដែល ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ឲ្យ​ផ្អាក​ការ​ពិនិត្យ​ជាតិ​អាល់កុល នៅ​ពេល​យប់​ដូច​គ្នា​ផង​ដែរ ៕