ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សារីបុត្រ​ជា​មាតា​ឯ​ព្រះ​មោគ្គល្លាន​ជា​បិតា

3 ឆ្នាំ មុន

អគ្គ​សាវក​ទាំង​ទ្វេ​គឺ​ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន ឬ​ហៅ​ថា​ជា​សាវក​ស្តាំ​ឆ្វេង​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​លោក​មានគុណ​សម្បត្តិ​ធំធេង​ណាស់ បាន​ជ្រោង​ពុទ្ធសាសនា​ឱ្យ​ផ្សាយ​ទៅ​ល្បីរ​ន្ទឹ​ទូ​ទាំង​ទ្វីបលោក ។ នៅ​សម័យ​នោះ​ព្រះ​សារីបុត្រ​ប្រៀប​បានជា​មាតា​ឬ​ជា​មេទ័ព​ធម៌ មាន​បញ្ញា​ដឹកនាំ​កុលបុ​ត្រ​​ឆ្ពោះទៅ​កាន់​ផ្លូវ​ល្អ ឯ​ព្រះ​មោគ្គល្លាន​ប្រៀប​បានជា​បិតា មាន​នាទី​ថែរក្សា​ការពារ​អ្នក​ព្រហើនកោងកាច​មក​ពី​ខាងក្រៅ​ដោយ​អំណាច​នៃ​ឫទ្ធិ​របស់​លោក…

អគ្គ​សាវក​ទាំង​ទ្វេ​គឺ​ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន ឬ​ហៅ​ថា​ជា​សាវក​ស្តាំ​ឆ្វេង​នៃ​ព្រះសម្មាសម្ពុទ្ធ លោក​លោក​មានគុណ​សម្បត្តិ​ធំធេង​ណាស់ បាន​ជ្រោង​ពុទ្ធសាសនា​ឱ្យ​ផ្សាយ​ទៅ​ល្បីរ​ន្ទឹ​ទូ​ទាំង​ទ្វីបលោក ។

នៅ​សម័យ​នោះ​ព្រះ​សារីបុត្រ​ប្រៀប​បានជា​មាតា​ឬ​ជា​មេទ័ព​ធម៌ មាន​បញ្ញា​ដឹកនាំ​កុលបុ​ត្រ​​ឆ្ពោះទៅ​កាន់​ផ្លូវ​ល្អ ឯ​ព្រះ​មោគ្គល្លាន​ប្រៀប​បានជា​បិតា មាន​នាទី​ថែរក្សា​ការពារ​អ្នក​ព្រហើនកោងកាច​មក​ពី​ខាងក្រៅ​ដោយ​អំណាច​នៃ​ឫទ្ធិ​របស់​លោក ទើប​ព្រះ​សាសនា​ប្រកា​ស​ផ្សាយ​ទៅ​តាម​លំ​អាន​ដោយ​រលូន មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ ។

នេះ​ក៏​ព្រោះ​ចរិយា​របស់​អគ្គ​សាវក​ទាំង​ទ្វេ​អង្គ​ប្រតិបត្តិ​តាម​ពុទ្ធឱវាទ​ដ៏​ត្រឹមត្រូវ ហើយ​ពិចា​រណា​ស្គាល់​ច្បាស់​នូវ​សេចក្តី​ល្អ​ដ៏​មានគុណ​ប្រយោជន៍​ដល់​សព្វ​សត្វ ទើប​ញុំ​ា​ង​ព្រះពុទ្ធ​សាស​នា​ឱ្យ​រុងរឿង​រហូត​ដល់​សព្វថ្ងៃ ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ