រាជធានីភ្នំពេញ ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ចំនួន៦រូបទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ទទួលលទ្ធផលអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ ដែលធ្វើឡើងលើកទី១ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
លោកថោង ខុន និងមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាំថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ពុំបានប្រាស្រ័យទាក់ទងជាមួយគ្រួសារ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនោះឡើយ ប៉ុន្តែពួកគាត់បានចូលរួមផ្តល់អំណោយរថយន្ត ពន្លត់អគ្គីភ័យ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ