ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​មួយ​នៅ PL ត្រូវ​ពន្យារពេលដោយសារ​ការ​រាលដាល​កូ​វី​ដ

3 ឆ្នាំ មុន

អង់គ្លេស ៖ ការ​ប្រកួត​មួយ​នៅ​ក្រប​ខណ្ឌ Premier League រវាង​ក្រុម Newcastle United ទល់​នឹង​ក្រុម Aston…

អង់គ្លេស ៖ ការ​ប្រកួត​មួយ​នៅ​ក្រប​ខណ្ឌ Premier League រវាង​ក្រុម Newcastle United ទល់​នឹង​ក្រុម Aston Villa នៅ​ថ្ងៃ​ទី ៤ ធ្នូ ​ខាង​មុខនេះ ​ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​កើនឡើង​នូវ​ចំនួន​ករណី​ឆ្លង Covid-19 នៅ​ឯ​កន្លែង​ហ្វឹកហាត់​របស់​ក្លិប Newcastle​។

នេះ​ជា​លើក​ទី ១ ហើយ​ដែល​ការ​ប្រកួត​នៅ​លី​គ​កំពូល​នៅ​អង់គ្លេស​មួយ​នេះ ត្រូវ​បាន​ពន្យារពេល​ក្នុង​រដូវ​កាល​នេះ ដោយសារ​តែ​ការ​រីក​រាលដាល Covid-19​។

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រប​ខណ្ឌ Premier League បាន​លើក​ឡើង​ថា «Newcastle បាន​ដាក់​សំណើរ​មួយ​មក​កាន់ Premier League ដើម្បី​រៀបចំ​ពេលវេលា​ប្រកួត​ឡើង​វិញ បន្ទាប់​ពី​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ករណី Covid-19 នៅ​ឯ​កន្លែង​ហ្វឹកហាត់​ក្លិប ហើយ​ត្រូវ​សម្រេចចិត្ត​បិទទ្វារ​»​។

«Premier League យល់​ស្រប​ថា​ក្លិប​មិន​អាច​ហ្វឹកហាត់ និង​រៀបចំ​បាន​គ្រប់គ្រាន់ ដែល​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​នៅ​ថ្ងៃ​សុក្រ​នេះ​ឡើយ​»​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ២ ធ្នូ នេះ ករណី​ឆ្លង​នៅ​ចក្រភព​អង់គ្លេស​មាន​ជាង ១,៦​លាន​នាក់ និង​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​កើន​សរុប ៥៩,០៥១​នាក់​៕