ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស ១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន​ទៀត​កម្ពុជា​កំពុង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ាស​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ទៀត របស់​កម្ពុជា​បាន​កំពុង​ដឹក​យក​ជូន​ប្រទេស​ទី​ម័​រ​ខាងកើត​(​ទី​ម័​រ​ឡេ​ស្ត​) ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ម៉ាស​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ទៀត របស់​កម្ពុជា​បាន​កំពុង​ដឹក​យក​ជូន​ប្រទេស​ទី​ម័​រ​ខាងកើត​(​ទី​ម័​រ​ឡេ​ស្ត​) ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ម៉ាស​របស់​កម្ពុជា​ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ពិសេស ចាក​ចេញពី​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ដើម្បី​យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​) ។

ប្រភព​បន្ត​ថា​ការ​ដឹក​ជញ្ជូន​ជំនួយ​របស់​កម្ពុជា​នេះ ដឹកនាំ​ដោយ លោក អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា អម​ដោយ​តំណាង​ក្រសួងសុខាភិបាល និង​មន្ត្រី​មួយ​ចំនួន​ទៀត ។ ជំនួយ​របស់​កម្ពុជា​ផ្តល់​ជូន​ប្រទេស​ទី​ម័​រ​ឡេ​ស្ត​នា​ពេល​នេះ​រួម​មាន ៖ ម៉ាស​ចំនួន​១​លាន​, ម៉ាស​ក្រណាត់​៥​ពាន់​, ម៉ាស N95 ចំនួន​១​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​១​ម៉ឺន​, សំលៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​១​ម៉ឺន​ឈុត​, ឧបករណ៍​វាស់​កំ​ដៅ ចំនួន​២៥០, របាំងមុខ​ចំនួន​១​ម៉ឺន​, ម៉ាស៊ីន​ជំនួយ​ដល់​ការ​ដកដង្ហើម សម្រាប់​ប្រ​យោ​ធន​កម្ម ចំនួន​១០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​១០, ម្សៅ​ថ្នាំ​បាញ់​សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ២៥០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​៥០០​គូ និង​សាប៊ូ​លាងដៃ​១​ពាន់​គូ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ទើបបាន​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ដល់​ប្រទេស​ឡាវ និង​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ