ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​៣​នាក់ តែ​មិន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​ចំនួន​៣​នាក់ ខណៈ​មិន​មាន​អ្នកជា​សះស្បើយ ។ ក្រសួងសុខាភិបាល​បាន​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​ចំនួន​៣​នាក់ ខណៈ​មិន​មាន​អ្នកជា​សះស្បើយ ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​៣​នាក់​ខាងលើ​នេះ ​មិន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​កាណ៍​សហគមន៍ ២៨ វិច្ឆិកា​ឡើយ ដែល​មាន ៖ បុរស​ជនជាតិ​ខ្មែរ​២​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ។

សូម​បញ្ជាក់​ថា ៖ គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា ​អ្នកជា​សះស្បើយ​ទូ​ទាំង​ប្រទេស​មាន ៣០៤​នាក់ ហើយ​អ្នកមាន​វីរុស​កូ​វី​ដ​១៩ មាន​៣២៩​នាក់ ។

ចំពោះ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ មាន​២០​នាក់ និង​អ្នក​ស​ម្រា​ន​នៅ​មណ្ឌល​សុខភាព​ច​ង្រែ រាជធានី​ភ្នំពេញ​ចំនួន ៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ