ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា​មិន​ចេញពី​តំណែង​ឡើយ​ទោះ Real ប្រឈម​ជ្រុះ​ចេញពី UCL

3 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid លោក Zinedine Zidane បាន​និយាយ​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​ជា​ដាច់ខាត…

អ៊ុយ​ក្រែ​ន ៖ អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid លោក Zinedine Zidane បាន​និយាយ​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​ជា​ដាច់ខាត បើ​ទោះជា​ចាញ់​ក្រុម Shakhtar Donetsk កាលពី​យប់មិញ និង​​បង្អាក់​ក្តី​សង្ឃឹម​របស់​ពួក​គេ​ឈាន​ទៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Champions League​។

Real Madrid បាន​ចាញ់​ម្ចាស់ផ្ទះ Shakhtar Donetsk ដោយ​លទ្ធផល ២-០ ដែល​រកបាន​ដោយ​កីឡាករ Dentinho និង Solomon​។ លទ្ធផល​យប់មិញ គឺជា​ការ​បរាជ័យ​លើក​ទី​២ ក្រោម​ថ្វីជើងក្រុម​ម្ចាស់​ជើង​លី​គ​កំពូល​អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ ២០២០ នេះ​។

សូម​បញ្ជាក់​ថា ម្ចាស់​ជើងឯក Champions League ១៣ សម័យកាល​មួយ​នេះ កំពុង​ឈរ​នៅ​លេខ ៣ ក្នុង​ពូ​ល B ដោយ​ក្រុម​ទាំង ៤ ក្នុង​ពូ​ល នៅ​តែ​មានឱកាស​ប្រជែង​យក​កៅអី​វគ្គ ១៦​ក្រុម​ចុង​ក្រោយ នៅ​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ដែល​នឹង​ធ្វើ​ឡើង​ស​ប្តា​ហ៍​ក្រោយ​។

លោក Zinedine Zidane បាន​និយាយ​ថា «​ខ្ញុំ​នឹង​មិន​លាលែង​ពី​តំណែង​ទេ​។ យើង​តែងតែ​ជួប​​ពេលវេលា​ដ៏​លំបាក ប៉ុន្តែ​យើង​ត្រូវតែ​បន្ត​ទៅ​មុខ​ទៀត​។ ខ្ញុំ​ត្រូវការ​កម្លាំង​មួយ ដើម្បី​បង្វែរ​ស្ថានភាព​នេះ ហើយ​នោះ​គឺជា​កីឡាករ​»៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=6-a28AnnqaA