ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្តសៀមរាប ដាក់ចេញ​វិធានការ ៣ចំណុច ដើម្បីចូលរួម​ទប់ស្កាត់ និងការពារកុំឲ្យឆ្លង​ជំងឺកូវីដ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានចេញសេចក្តីណែនាំ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នូវវិធានការ ៣…

ខេត្តសៀមរាប៖ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានចេញសេចក្តីណែនាំ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នូវវិធានការ ៣ ចំណុច ដល់​ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ និងបុគ្គលិកហាត់ការ​ទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប​។ ចំណាត់ការនេះ ត្រូវបានលើកឡើងថា ដើម្បីចូលរួម​ធានាភាពម្ចាស់​ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំ​ឲ្យជំងឺកូវីដ១៩ មានការរីករាលដាល ក្នុងសហគមន៍បន្ថែមទៀត ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

តាមសេចក្តីណែនាំ វិធានការទាំង ៣ចំណុច រួមមាន៖ ១-ចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រី ដែល​មានការពាក់ព័ន្ធ​ទោះដោយផ្ទាល់ ឬដោយប្រយោល សូមធ្វើចត្តាឡីស័កនៅផ្ទះ និងធ្វើការងារពីចម្ងាយដោយពុំ​ចាំបាច់ មកកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងរយៈពេល​នៃការធ្វើចត្តាឡីស័ក​នេះ​ទេ​។ ២-ដើម្បី​ធានានិរន្តរភាព​ការងារ ចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីដែលមិន​មានការពាក់ព័ន្ធ សូមមកបំពេញ​ការងារប្រចាំថ្ងៃជាធម្មតា ដោយប្រកាន់ខ្ជាប់​នូវវិធានការសុវត្ថិភាព ស្របតាម​គោការណ៍ណែនាំរបស់​ក្រសួងសុខាភិបាល ពោលគឺត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬអាល់កុលសម្លាប់មេរោគ ឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាព រួមទាំង​វិធានការ​អនាម័យ និងសុវត្ថិភាព​លើគ្រប់ឯកសារផងដែរ​។ ៣-សាលាដំបូង និងអយ្យការ​អមសាលាដំបូង ខេត្តសៀមរាប នឹងបន្តតាមដានជាប់ជាប្រចាំនូវ​ការវិវត្តន៍​នៃសភាពការណ៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីដាក់ចេញ​នូវវិធានការ​ចាំបាច់បន្ទាន់​ណាមួយនាពេលខាងមុខ​។

សូមរម្លឹកថា ទីរួម​ខេត្តសៀមរាប ជាកន្លែងដែល​មានហានិភ័យ​មួយ ក្នុងចំណោម​ខេត្តរាជធានីយ៉ាងហោចណាស់ ៨ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា ព្រោះ​ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ បានទៅស្នាក់នៅ ៣-៤ថ្ងៃ នៅទីរួមខេត្ត​សៀមរាប ដែលមានផ្ទះកូនរបស់​លោក នៅទីនោះ​។ ក្រុមគ្រួសាររបស់​អគ្គនាយក​ពន្ធនាគារ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ