ស្ថានទូតកម្ពុជា ប្រកាសថា ទីក្រុងហូជីមិញ រកឃើញ​ករណី​ឆ្លងកូវីដ នៅក្នុងសហគមន៍ ជាលើកទី១ បន្ទាប់ពីស្ងប់ស្ងាត់ ៣ខែ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថានទូតកម្ពុជា ប្រកាសថា ទីក្រុងហូជីមិញ រកឃើញ​ករណី​ឆ្លងកូវីដ នៅក្នុងសហគមន៍ ជាលើកទី១ បន្ទាប់ពីស្ងប់ស្ងាត់ ៣ខែ

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានប្រកាសជូននិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាម ឲ្យបានជ្រាបថា…

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានប្រកាសជូននិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូន​ប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សា ស្នាក់នៅ ឬកំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាម ឲ្យបានជ្រាបថា នៅទីក្រុង​ហូជីមិញ បានរកឃើញ​ករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ជាលើកទី១ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល ៣ខែកន្លងមក។

សេចក្តីប្រកាស លើកឡើងថា អ្នកឆ្លង​ជំងឺ ជាបុរស រស់​នៅក្នុង​ទីក្រុងហូជីមិញ និងត្រូវជាមិត្តភក្តិរបស់នារីបម្រើការងារ​លើយន្តហោះនៃក្រុមហ៊ុនអាកាសចរវៀតណាម អ៊ែរឡាញ ដែលបាន​ធ្វើតេស្តឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​។