ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ១៩ ចំនួន ៦នាក់ ពិតជាបានទៅលេងបងប្អូន នៅស្រុកព្រៃឈរ កាលពីថ្ងៃទី២៤-២៥វិច្ឆិកា គឺមុនក្រសួងសុខាភិបាល ប្រកាស…

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ក្រោយបែកធ្លាយរបាយការណ៍របស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ករណីកូវីដ១៩ រួចមក…

ខេត្តកំពង់ចាម៖ ក្រោយបែកធ្លាយរបាយការណ៍របស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ករណីកូវីដ១៩ រួចមក ​រដ្ឋបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១ ខែធ្នូនេះ បានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា អ្នកទាំង ៦នាក់ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ពិតជាបានធ្វើដំណើរ មកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខបងប្អូន​ កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែ​ដំណើររបស់អ្នកទាំង ៦នោះ គឺមុនពេលក្រសួងសុខាភិបាល រកឃើញ​ករណីវិជ្ជមានកូវីដ១៩ លើអ្នកទាំង ៦ នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា​។

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយទទួល​បានរបាយការណ៍ពីក្រសួងសុខាភិបាល ដែលបញ្ជាក់ថា អ្នកទាំង ៦នាក់ វិជ្ជមានវីរុសកូវីដ១៩ អភិបាលខេត្តកំពង់ចាម បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រី​សុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះស្រាវជ្រាវ រកអ្នកដែលបានប៉ះពាល់​ដោយផ្ទាល់នឹងអ្នកទាំង ៦នាក់ ដោយបានរកឃើញ ចំនួន ៨នាក់ និងយកពួកគាត់​ មកពិនិត្យសុខភាព យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង ៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ