ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ចលនា​សង្គម​នៅ​កូរ៉េ ក្នុង​បំណង​លើកកម្ពស់​ជីវភាព​អ្នក​ភូមិ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ ៖ ចលនា​សង្គម Saemaul Undong គឺជា​ចលនា​អភិវឌ្ឍន៍​សហគមន៍​ដោយ​រៀបចំ​ភូមិ ឬ​សហគមន៍​មួយ​នៅ​កូរ៉េ​បង្កើត​ឡើង​ក្នុង​បំណង​លើកកម្ពស់​ជីវភាព​អ្នក​ភូមិ ដោយ​ផ្អែក​ទៅ​លើ​ស្មារតី​មនសិការ​ចង់​មាន​ចង់បាន​, ខ្លួន​ទីពឹង​ខ្លួន និង​មាន​កិច្ចសហការ​ល្អជា​មួយ​អ្នក​ជិតខាង…

ប្រទេស​កូរ៉េ ៖ ចលនា​សង្គម Saemaul Undong គឺជា​ចលនា​អភិវឌ្ឍន៍​សហគមន៍​ដោយ​រៀបចំ​ភូមិ ឬ​សហគមន៍​មួយ​នៅ​កូរ៉េ​បង្កើត​ឡើង​ក្នុង​បំណង​លើកកម្ពស់​ជីវភាព​អ្នក​ភូមិ ដោយ​ផ្អែក​ទៅ​លើ​ស្មារតី​មនសិការ​ចង់​មាន​ចង់បាន​, ខ្លួន​ទីពឹង​ខ្លួន និង​មាន​កិច្ចសហការ​ល្អជា​មួយ​អ្នក​ជិតខាង ក៏​ដូច​ជា​ជាមួយ​អ្នក​ភូមិ​ក្បែរ​ខាង​ផ្សេង​ទៀត​។ បើ​នៅ​ខ្មែរ​យើង​គឺ​ការ​អភិវឌ្ឍន៍​សហគមន៍​នៅ​ជនបទ​តាម​លំនាំ «​ភូមិ​មួយ ផលិតផល​មួយ​»​។

ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ​បាន និង​កំពុង​តែ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ស៊ីជម្រៅ​នូវ​គម្រូ​ចលនា​ដ៏​ល្បី និង​មាន​ប្រសិទ្ធិ​ភាព​នេះ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ហែល​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​ក្រោយ​សង្គ្រាម ជាមួយ​មជ្ឈមណ្ឌល Saemaul Undong សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​កម្ពុជា​ទាំង software និង hardware ធ្វើ​ចលនា​ឲ្យ​ប្រជាជន​យើង​នៅ​មូលដ្ឋាន​រួម​គ្នា​អភិវឌ្ឍ​ភូមិករ​របស់​យើង​ដោយ​ខ្លួនឯង ដោយ​ចាត់​ទុក​រាល់​ការ​អភិវឌ្ឍន៍​ក្នុងភូមិ​យើង​ជា​កម្មសិទ្ធិ​របស់​យើង​។

ស្ថានទូត​សូម​ទទួល​ស្វាគមន៍​នូវ​រាល់​ការ​ចូលរួម​ផ្ដល់​នូវ​ធាតុ​ផ្សំ​ទាំងឡាយ​ណា ពាក់ព័ន្ធ​នឹង​ចលនា​សង្គម​មួយ​នេះ​សំដៅ​ចងក្រង​នូវ​គោលនយោបាយ​អភិវឌ្ឍ​ជនបទ​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅ​ប្រទេស​យើង ពី​គ្រប់​ពលរដ្ឋ​ខ្មែរ​យើង​នៅ​កូរ៉េ​នេះ ដូច​ជា​និស្សិត​យើង​ខ្លះ​កំពុង​សិក្សា​ផ្នែក​អភិវឌ្ឍន៍ជនបទ​នៅ​កូរ៉េ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ