ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ ស្ត្រី​ម្នាក់​ចចេស​មិន​ព្រម​ពាក់​ម៉ាស់ ពេល​ចូល​បង់ថ្លៃ​អគ្គិសនី រង​ការ​រិះគន់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ២០២០​នេះ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អ៊ុ​ក ឯក សង្ហា បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ២០២០​នេះ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អ៊ុ​ក ឯក សង្ហា បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ អម​ដោយសារ​ថា «​ទោះ​ស្លាប់​ក៏​គាត់​មិន​ពាក់​ម៉ាស់​ដែរ​» បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ទៅ​លើ​ស្ត្រី​ម្នាក់​ក្នុង​វី​ដេ​អូ​នោះ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​រយៈពេល ០:២៦​វិនាទី បង្ហាញ​អោយ​ឃើញ​ថា ស្ត្រី​ម្នាក់​មាន​បំណង​ចូល​ទៅ​បង់ថ្លៃ​អគ្គិសនី នៅ​ស្នាក់​ការ​ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ប៉ុន្តែ​ត្រូវ​បុគ្គលិក​អគ្គិសនី​កម្ពុជា តម្រូវ​អោយ​ពាក់​ម៉ាស មុន​ចូល​ទៅ​ក្នុង ដើម្បី​បង់ថ្លៃ​(​អគ្គិសនី​) ប៉ុន្តែ​ស្ត្រី​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​រូប​នេះ នៅ​តែ​និយាយ​ចចេស មិន​ព្រម​ពាក់​ម៉ាស់​ទេ ទោះបីមានការអង្វរកយ៉ាងណាក៏ដោយ និងបដិសេធ​មិន​ព្រម​ទទួល​ម៉ាស ដែល​គេ​ជូន​គាត់ ថែម​ទៀត ។

កន្លង​មក ក្រសួងសុខាភិបាល​កម្ពុជា ធ្លាប់​បាន​អំពាវ​នា​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន ហើយ​អំពាវនាវ​ឲ្យ​មានការ​ពន្យារ​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។​ល​។ និង​បន្ត​រក្សា​គម្លាត​ពី​គ្នា ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

ជាមួយនឹង​«​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​នេះ​ដែរ គឺ​ករណី​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កំណត់​ពេលវេលា​១៥​ថ្ងៃ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។
សម្តេច​តេ​ជោ បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ការ​ប្រយុទ្ធ​បាន​ជោគជ័យ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ មិន​អាច​ពឹង​តែ​លើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​នោះ​ទេ គឺ​ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ។

ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​វិធានការ​ថ្មី​មួយទៀត គឺ​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋមន្ត្រី និង​អភិបាល​រាជធានី​-​ខេត្ត បិទ​ក្រសួង ឬ​ស្ថាប័ន​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង បិទ​សាលា បិទ​អាហារ​ដ្ឋា​ន ឬ​ទីតាំង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ​សហគមន៍ ២៨​វិច្ឆិកា​។ សម្តេច​តេ​ជោ បាន​រំពឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នឹង​ចូលរួម​សហការ​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ហើយ​អាច​យកឈ្នះ​លើ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។

ទ​ង្វើ​បែប​នេះធ្វើ​អោយ​មាន​មតិ​ជា​ច្រើន បាន​រិះគន់​លើស្ត្រី​រូបនេះ សូម​ទស្សនា​វី​ដេ​អូ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ