ម៉ាសចំនួន ២លានបន្ថែមទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចែកដល់រាជធានីភ្នំពេញ និងខេត្តសៀមរាប
- ភ្នំពេញ
រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន ២លានបន្ថែមទៀត ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់…
រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន ២លានបន្ថែមទៀត ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់…
រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន ២លានបន្ថែមទៀត ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ បានប្រកាសដូច្នេះ តាមបណ្តាញសារព័ត៌មាន Fresh News នៅម៉ោងជិត ៩យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
តាមសម្តេចតេជោ ម៉ាស ២លាននោះ ត្រូវបែងចែកដល់រាជធានីភ្នំពេញ ១លានម៉ាស និង ១លានម៉ាសទៀត ផ្តល់ឲ្យខេត្តសៀមរាប។
នេះជាលើកទី២ ដែលសម្តេចតេជោ សម្រេចបញ្ចេញម៉ាស ចែកជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា សម្តេច ក៏បានបញ្ចេញម៉ាសក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ការពារការឆ្លងជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ