លទ្ធផលតេស្តកូវីដ១៩៖ កូនប្រុសនាយករដ្ឋមន្ត្រីមួយរូបអវិជ្ជមានកូវីដ១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លទ្ធផលតេស្តកូវីដ១៩៖ កូនប្រុសនាយករដ្ឋមន្ត្រីមួយរូបអវិជ្ជមានកូវីដ១៩

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ កូនប្រុសមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន ម៉ានី​ ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា…


រាជធានីភ្នំពេញ៖ កូនប្រុសមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន ម៉ានី​ ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា បានប្រកាសឲ្យដឹងនៅរាត្រីថ្ងៃទី ១ ខែធ្នូនេះថា លទ្ធតេស្តរកវីរុសកូវីដ១៩ របសលោក​គឺចេញលទ្ធផល «អវិជ្ជមាន» ។

លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រវ័យក្មេងមួយរូបរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលមានខ្លឹមសារថា «លទ្ធផលផ្លូវការសម្រាប់ខ្ញុំសម្រាប់ការ “ តេស្តកូអរវី ១៩” នៅព្រឹកនេះគឺលទ្ធផល អវិជ្ជមាន ។ ទោះយ៉ាងណានឹងត្រូវស្នាធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្ញុំក្នុងអំឡុងពេល ១៤ ថ្ងៃនេះ» ។



លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺក៏បានបន្តទៀតថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភ័ក្ត្រមិត្តរួមការងារនិងអ្នករាល់គ្នាដែលបានផ្ញើរពាក្យដែលបង្ហាញពីក្តីបារម្ភនិងការជូនពរល្អៗ។ ត្រឹមពោលពាក្យអរគុណគឺមិនគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នានោះទេ ហើយខ្ញុំមានអារម្មណ៍រំជួលចិត្តរំភើបណាស់» ។



សូមបញ្ជាក់ថា លោក ហ៊ុន ម៉ានី គឺជាឥស្សរជនមួយរូបក្នុងចំណោមឥស្សរជននៃរដ្ឋសភា ដែលត្រូវបានធ្វើតេស្តរកវីរុសកូវីដ ១៩ បន្ទាប់ពីត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។ ក្នុងនោះផងដែរ សម្តេចប្រធានរដ្ឋសភា ហេង សំរិន ក៏បានប្រកាសឲ្យដឹងថាលទ្ធផលតេស្តរបស់សម្តេចក៏អវិជ្ជមានផងដែរ តែសម្តេចហេង សំរិន នៅបន្តធ្វើចត្តាឡីស័កនៅគេហដ្ឋានសម្តេចចំនួន ១៤ ថ្ងៃ និងបានស្នើឲ្យអ្នកនៅរដ្ឋសភាទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងករណីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គិតត្រឹមថ្ងៃទី ១ ខែធ្នូគឺរកឃើញអ្នកកើតកូវីដ ១៩ សរុប ១៧​នាក់ ៕