សូមបង្កើនការប្រុងប្រយ័ត្ន! យុវជន ២នាក់ ជិះម៉ូតូលឿនដូចហោះ បុកក្បាលស្ពាន ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ ថ្ងៃទី២៩ ខែវិច្ឆិកា នៅចំណុចស្ពានទី៣ស្ថិ តនៅភូមិតាវង ឃុំពន្លៃ…
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ ថ្ងៃទី២៩ ខែវិច្ឆិកា នៅចំណុចស្ពានទី៣ស្ថិ តនៅភូមិតាវង ឃុំពន្លៃ…
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ ថ្ងៃទី២៩ ខែវិច្ឆិកា នៅចំណុចស្ពានទី៣ស្ថិ តនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នោះគឺយុវជន ២នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវគេសង្ស័យថា ស្ថិតក្នុងស្ថានភាពស្រវឹង បើកម៉ូតូ មានល្បឿនលឿន ទៅបុកក្បាលស្ពាន បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ ហើយម្នាក់ទៀត របួសធ្ងន់។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា យុវជន ឈ្មោះ អើយ គ្រីត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក (រងរបួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកអ៊ិចសាយថ័រ ( Exciter ) ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកអ្នករួមដំណើរ ឈ្មោះ សែ ហេត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ អ្នកជិះពីក្រោយនេះ បានស្លាប់នៅកន្លែងកើតហេតុ។
លោកអធិការ បានបញ្ជាក់ថា មុនពេលកើតហេតុ យុវជនទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកអ៊ិចសាយថ័រ (Exciter) ក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ នៅស្ពានទី៣អាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិសាស្ត្រភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក បានរេចង្កូត ទៅបុកក្បាលស្ពាន បណ្តាលឲ្យស្លាប់ម្នាក់ ជាអ្នករួមដំណើរ។ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកភ្នំស្រុក។ ឯម៉ូតូខូចខាតធ្ងន់។
ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបន្ទាយមានជ័យ កាលពីម៉ោង ១១ និង ៣៥ នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលលេខ ១៦១- ១៦២ ក្នុងភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក៏មានហេតុការណ៍បុកគ្នា រវាងម៉ូតូ និងរថយន្តធ្វើផ្លូវ បណ្តាលឲ្យស្លាប់ ម្នាក់។
លោកវរសេនីយ៍ឯក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្លាប់នោះ ឈ្មោះ យិម វៃ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1X-6764 បើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីទិសខាងជើង ទៅត្បូង ដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់ ទៅបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក HOWO ពណ៌ក្រហម ពាក់ស្លាកលេខ AT20.3-0803។ អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយកើតហេតុ បានបើករថយន្តទៅទុកនៅការដ្ឋាន ហើយគេចខ្លួនបាត់៕ ដោយ៖ ណុប រក្សា
ចែករំលែកព័តមាននេះ