ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ ហ្មដំរី «Kaavan» ជនជាតិអង់គ្លេស កើតជំងឺកូវីដ!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ហ្មដំរី ជាជនជាតិអង់គ្លេសម្នាក់ នៅពេលដឹកដំរី Kaavan មកពីប្រទេសប៉ាគិស្ថាន ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆកា ត្រូវបានគេសង្ស័យថា…

ខេត្តសៀមរាប៖ ហ្មដំរី ជាជនជាតិអង់គ្លេសម្នាក់ នៅពេលដឹកដំរី Kaavan មកពីប្រទេសប៉ាគិស្ថាន ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆកា ត្រូវបានគេសង្ស័យថា កើតជំងឺកូវីដ១៩​។ ករណីនេះ ត្រូវបានលោក ​ពិន ប្រាកដ អភិបាលរង​ ខេត្តសៀម​រាប បញ្ជាក់ប្រាប់ភ្នាក់ងារ​កោះសន្តិភាព ប្រចាំខេត្តសៀមរាប ថា «​បុរសជាហ្ម​ដំរី​នោះ យើងពុំទាន់ពិនិត្យ​ឃើញថា មានជំងឺ​កូវីដ១៩ នៅឡើយទេ គឺស្ថិតនៅក្នុងការសង័្សយនៅឡើយ។ ពុំទាន់ជាផ្លូវការនោះទេ»។

​សូមរម្លឹកថា ដំរីឈ្មោល Kaavan ដែលមានអាយុ ៣៦ឆ្នាំ មានតែមួយ នៅប្រទេសប៉ាគីស្ថាន ត្រូវបានដឹកតាមយន្តហោះពិសេស មកកាន់ខេត្តសៀមរាប​ ដើម្បី​បញ្ជូនទៅ​រស់នៅ ក្នុងដែនអភិរក្ស​សត្វព្រៃ គូលែន ព្រហ្មទេព ដែលមានទំហំដីជាង ៤ពាន់ហិកតា ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ