ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​ដល់​ម្ចាស់​អគារ​ជួល​ការ សូមកុំ​កាត់​លុយ​ពី​ម្ចាស់​កម្មវិធី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់ ភេសជ្ជៈ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់ ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ដល់​ការ​រៀបចំ​កម្មវិធី​ទាំងអស់ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ និង​សូមកុំ​កាត់​លុយ ឬ​យក​លេស​ទាមទារ​សំណង​នៃ​ការ​ខាតបង់​ពី​ម្ចាស់​កម្មវិធី ដែល​បាន​កក់​ប្រាក់ ព្រមទាំង​ចៀសវាង​ការ​យក​ឱកាស​នេះ ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាល​នៃ​មេរោគ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ និង​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​បាន​សម្រេច លើក​ពេល ឬ​រំសាយ​កម្មវិធី ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។

ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មវិធី​ទាំងអស់ ដែល​បាន​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​-​លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់ ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ដល់​ការ​រៀបចំ​កម្មវិធី​ទាំងអស់ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ និង​សូមកុំ​កាត់​លុយ ឬ​យក​លេស​ទាមទារ​សំណង​នៃ​ការ​ខាតបង់​ពី​ម្ចាស់​កម្មវិធី ដែល​បាន​កក់​ប្រាក់ ព្រមទាំង​ចៀសវាង​ការ​យក​ឱកាស​នេះ ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាល​នៃ​មេរោគ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តី​សង្ឃឹម​ទុកជា​មុន​ថា​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​- លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​ផ្តល់​សេវាកម្ម​ផ្សេង​ៗ ដល់​ការ​រៀបចំ​កម្មវិធី​ទាំងអស់​នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​អំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ និង​ឈរ​លើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជាក់​ជា​មិន​ខាន​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ