ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះ មិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែត្រូវរួមគ្នា ប្រយុទ្ធយកឈ្នះកូវីដ!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ អាជ្ញាធរក្រុងសៀមរាប បានណែនាំ​​ឱ្យអាជ្ញាធរ​ភូមិ/ សង្កាត់ទាំង១២ បន្ត​ត្រួតពិនិត្យនូវ​ការអនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមទីកន្លែង​ប្រជុំជន ដូចជា ទីផ្សារ និង​ទីអារាម ដោយ​ហាមដាច់ខាត…

ខេត្តសៀមរាប៖ អាជ្ញាធរក្រុងសៀមរាប បានណែនាំ​​ឱ្យអាជ្ញាធរ​ភូមិ/ សង្កាត់ទាំង១២ បន្ត​ត្រួតពិនិត្យនូវ​ការអនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមទីកន្លែង​ប្រជុំជន ដូចជា ទីផ្សារ និង​ទីអារាម ដោយ​ហាមដាច់ខាត មិនអនុ​ញ្ញាត​អោយមានការរៀបចំពិធីផ្សេងៗ ដែលមានការជួបជុំ​មនុស្សច្រើនឡើយ។ ការហាមឃាត់នេះ ត្រូវធ្វើឡើង ចាប់ពីពេលនេះ រហូតដល់មានការណែនាំថ្មី​ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

​អាជ្ញាធរក្រុងសៀមរាប បានបញ្ជាក់ថា ខណៈពេលនេះ មិនមែនជាពេល​ទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ! តែជាពេល ដែលយើងត្រូវរួម​គ្នា ដើម្បីប្រយុទ្ធប្រឆាំងយកឈ្នះជំងឺ​កូវីដ-១៩។ ​

វិធានការខាងលើនេះ ត្រូវបានប្រកាស កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០។ ក្នុងនោះ ដើម្បីរួមចំណែក​ទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុងសៀមរាប បានចាត់តាំងឱ្យក្រុមការ​ងារ នាំម៉ាស និងជែលលាង​សម្អាតដៃ ចែកជូនដល់​បងប្អូនមន្ត្រី នៅតាមការិ​យាល័យ នៃរដ្ឋបាលក្រុងសៀមរាប ព្រមទាំង​កម្លាំងទាំងបីប្រភេទ ចំណុះឱ្យគណៈបញ្ជាការឯកភាពនៃរដ្ឋបាលក្រុងសៀមរាប។

ជាការកត់សម្គាល់ ទីរួមខេត្តសៀមរាប ក៏ជាកន្លែង​ដែលមានហានិភ័យ ដោយការឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាផងដែរ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ