ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើពិតមែនទេ? ក្មួយ​ស្រី​លោក​ត្រាំ​ថា​ លោក​មាន​បញ្ហា​សរសៃប្រសាទ

3 ឆ្នាំ មុន

សហ​ដេ្ឋ​អា​មេ​រិ​ក ៖ លោកស្រី​ម៉ា​រី​ត្រាំ​ជា​គ្រូពេទ្យ​ចិត្ត​វិទ្យា​អាជីព​ម្នាក់ ត្រូវជា​ក្មួយ​ស្រី​របស់​លោក​ដូ​ណា​ល់​ត្រាំ អះអាង​ដោយ​ខ្លួន​លោកស្រី​ផ្ទាល់​ថា មា​របស់​គាត់​លោក​ត្រាំ​មាន​បញ្ហា​សរសៃ​ប្រសាទ។ លោកស្រី​ថា​តាម​រោគវិនិច្ឆ័យ​អនាគត​អតីត​ប្រធានាធិបតី​រូប​នោះ ជា​អ្នក​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី តែ​នៅ​បដិសេធ​មិន​ព្រម​ទទួលស្គាល់​បរាជ័យ​នោះ ប្រាកដជា​កំពុង​មាន​បញ្ហា​សរសៃ​ប្រសាទ​។…

សហ​ដេ្ឋ​អា​មេ​រិ​ក ៖ លោកស្រី​ម៉ា​រី​ត្រាំ​ជា​គ្រូពេទ្យ​ចិត្ត​វិទ្យា​អាជីព​ម្នាក់ ត្រូវជា​ក្មួយ​ស្រី​របស់​លោក​ដូ​ណា​ល់​ត្រាំ អះអាង​ដោយ​ខ្លួន​លោកស្រី​ផ្ទាល់​ថា មា​របស់​គាត់​លោក​ត្រាំ​មាន​បញ្ហា​សរសៃ​ប្រសាទ។

លោកស្រី​ថា​តាម​រោគវិនិច្ឆ័យ​អនាគត​អតីត​ប្រធានាធិបតី​រូប​នោះ ជា​អ្នក​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី តែ​នៅ​បដិសេធ​មិន​ព្រម​ទទួលស្គាល់​បរាជ័យ​នោះ ប្រាកដជា​កំពុង​មាន​បញ្ហា​សរសៃ​ប្រសាទ​។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​ខ្ញុំ​គិត​ចាប់តាំងពី​យូរ​មក​ហើយ​ថា ឪពុកមា​ខ្ញុំ​មិន​ត្រឹមតែ​មិន​គួរ​ធ្វើ​ជា​ប្រធានាធិបតី ព្រោះ​វា​គ្រោះថ្នាក់​ដែរ​សម្រាប់​ប្រទេស​របស់​យើង​។ លោកស្រី​អះអាង​បែប​នេះ កាល​ពិ​ថ្ងៃ​ទី​១​ធ្នូ​តាម​ទូរទស្សន៍​EUROPE 1​។

លោកស្រី​ព្យាករណ៍​ថា បើ​​លោក​ត្រាំ​កាន់តែ​ចាស់ នោះ​ស្ថានភាព​សុខភាព​របស់​លោក​ក៏​កាន់តែ​ដុនដាប​។ លោកស្រី​បន្ត​ថា​គ្រួសារ​ខ្ញុំ​មិន​គួរ​បង្កើត​មនុស្ស​ដែល​គ្រោះថ្នាក់​បំផុត​របស់​ពិភព​លោក​ឡើយ នេះ​ជា​ការ​រំឭក​។ លោក​ស្ថិត​ក្នុង​ស្ថានភាព​មាន​បញ្ហា​ស្ត្រេ​ស ដែល​លោក​មិនដឹង​មុន​។

លោក​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ដែល​លោក​មិន​ធ្លាប់​ជួប​ពី​មុន​មក​សោះ​។ ជា​លើក​ដំបូង​ក្នុង​ជីវិត​លោក ដែល​លោក​ត្រូវ​ប្រឈម​មុខ​នឹង​បរាជ័យ ហើយ​និយាយ​ដោយ​ត្រង់​បែប​នេះ​នាំ​ឲ្យ​លោក​បៀមទុក្ខ​ច្រើន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ